(មីយ៉ាន់ម៉ា)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាឲ្យដឹងថា មនុស្ស ៦នាក់ រួមទាំងកុមារ ២នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយអាវុធគ្រឿងផ្ទុះនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាដោយសារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។តាមរបាយការណ៍បានឲ្យដឹងថា កងកម្លាំងការពារប្រជាជន (PDF) បានបើកការវាយប្រហារនៅក្នុងភូមិ Yamanay នៃក្រុង Kanbalu តំបន់ Sagaing កាលពីព្រឹកថ្ងៃសៅរ៍។ភេរវករបានវាយប្រហារទម្លាក់គ្រាប់បែក ដោយប្រើយន្តហោះគ្មានមនុស្សបើក និងអាវុធធុនស្រាល និងធុនធ្ងន់ ដោយបានសម្លាប់ពលរដ្ឋនៅក្នុងតំបន់ ៦នាក់ និង៣នាក់ផ្សេងទៀតរងរបួស ហើយអគារសិក្សា ២ខ្នងក៏ត្រូវបានបំផ្លាញដែរ។ បុគ្គលិកសន្តិសុខ បានចាប់ផ្ដើមការស៊ើបអង្កេតដើម្បីនាំជនល្មើសមកកាត់ទោស និងធានាថា ពួកគេប្រឈមមុខនឹងវិធានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ៕