(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញសម្ពោធការដាក់ឱ្យដំណើរការឯកសារកម្មវិធីសិក្សាថ្មីស្តីពី «ការសិក្សាបែបគម្រោង» នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣ នៅវិទ្យាល័យព្រែកលៀប (កម្មវិធីសាលារៀនជំនាន់ថ្មី)។ ពិធីសម្ពោធនេះ គឺជាឱកាសមួយដើម្បីបង្ហាញពីលក្ខណៈពិសេស អត្ថប្រយោជន៍ និងផែនការអនុវត្តឯកសារបណ្តុះបណ្តាល «ការសិក្សាបែបគម្រោង» ដល់ភាគីពាក់ព័ន្ធក្នុងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអ្នកចូលរួមផ្សេងទៀតដែលចាប់អារម្មណ៍ ឬជាអ្នកទទួលផលពីគំនិតផ្តួចផ្តើមបង្កើតនេះ។ ពិធីនេះនឹងបង្ហាញពីរបៀបដែលសៀវភៅ «ការសិក្សាបែបគម្រោង» សមស្របនឹងចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួង និងពីរបៀបដែលវាចូលរួមចំណែកដល់ការអភិវឌ្ឍយុវជនរបស់ប្រទេសកម្ពុជា៕