(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីនិយោជក ត្រៀមបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារចាប់ពីខែមេសា ឆ្នាំ២០២៣ តទៅ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាមួយតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ និងកាបូប ដើម្បីពិភាក្សាគ្នា ក្នុងការសហការរៀបចំការបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលត្រូវបានរោងចក្រព្យួរ កិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល។ កិច្ចប្រជុំធ្វើឡើង តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នៅ ទីស្តីការក្រសួងការងារ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានដឹកនាំកិច្ចប្រជុំ ដោយកិច្ចប្រជុំបាន លើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវ វិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្ស៊ី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាន និងកំពុង បន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតី ភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយ បានសម្រាប់ការផលិត និងការនាំចេញ។ តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល តែងតែផ្តល់នូវការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្ម ផលិតកម្មរបស់ខ្លួន ហើយជួយដល់បងប្អូនកម្មករនិយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។ បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធលើកឡើងពីស្ថានភាព បញ្ហាប្រឈម និងដំណោះ ស្រាយ រួចមក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានទទួលយកនូវសំណូមពរដែលខាងវិស័យ ឯកជនជួបប្រទះការលំបាក ដើម្បីពិភាក្សាដោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអរគុណ ចំពោះវិស័យឯកជន ជាពិសេសដៃគូស មាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តន៍នូវកញ្ចប់វិធាន ការរបស់រដ្ឋាភិបាល ១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។ កិច្ចប្រជុំក៏ បានឯកភាព គ្នាលើសេណារីយ៉ូនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តន៍ដូចដែលក្រសួងបាន ផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់ នៅរបស់បងប្អូន កម្មករ និយោជិតរបស់យើង។ អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះ ដោយរាជ រដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន ៣០ដុល្លារ។
នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសា សន៍បញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មករកម្មការិនី ដែលរោងចក្ររបស់ខ្លួនត្រូវបានព្យួរការងារអំឡុងពេលវិបត្តិកូវីដ១៩។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ចំពោះស្ថានភាពដែលរោងចក្រ ត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២០០០នាក់ ក្នុងនោះមានស្រ្ដី ២៦០០០នាក់ នឹងទទួលបាន ប្រាក់ឧបត្ថម្ភដូចអំឡុងសម័យកាលកូវីដ-១៩ដែរ៕