(ជប៉ុន)៖ នៅថ្ងៃអង្គារនេះ ជប៉ុនបានបរាជ័យម្ដងទៀតសម្រាប់ការបាញ់បង្ហោះគ្រាប់រ៉ុកកែត H3 ដែលខ្លួនខំផលិតអស់ពេលជាង ៣០ ឆ្នាំនៅមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតី ។នេះជាបរាជ័យលើកទី ២ ហើយក្នុងការបាញ់បង្ហោះរ៉ុកកែត H3 ដែលចំណាយលុយផលិតអស់ជាង ១.៥២ ពាន់លានដុល្លារ បើទោះបីជា ជប៉ុនចំណាយពេលជួសជុលក្នុងរយៈពេលជិត ១ ខែ បន្ទាប់ពីបាញ់មិនហោះលើកដំបូងកាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅក៏ដោយ ។ ចំពោះមូលហេតុវិញ ទីភ្នាក់ងាររុករកអវកាសជប៉ុននិយាយថា ដោយសារតែម៉ាស៊ីនទី ២ នៃរ៉ុកកែតនេះ មិនអាចបញ្ឆេះ ទើបសម្រេចរំសាយបេសកម្មម្តងទៀត ។
គួរបញ្ជាក់ថា រ៉ុកកែត H3 គឺត្រូវដឹកបញ្ជូនផ្កាយរណបអង្កេតផែនដីថ្មីឈ្មោះ DAICHI-3 ដែលត្រូវបានគេរំពឹងថា នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ ៕