ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការកំចាត់មុនលើអ្នកមុខអ្នកយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?
អ្នកគួរតែគេចពីអាហារមួយចំនួន ដូចជា អាហារដែលហិរ និងបំពងខ្លាញ់ជាដើម ព្រោះវាអាហារពីរប្រភេទនេះ អាចធ្វើឲ្យអ្នកកើតមុន មិនងាយស្រកទៅវិញឡើយ។ ដូចនេះ អ្នកគួរតែផ្លាស់ប្តូរមកពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបអាចរក្សាស្បែកមុខអ្នកឲ្យស្អាត និងម៉ត់រលោង គ្មានមុនសូម្បីតែមួយគ្រាប់ឡើយ។
នៅពេលដែលមុខអ្នកចាប់ផ្តើមកើតមុនច្រើន និងខ្លាំង អ្នកមិនគួរញីកខ្លួនឯងទេ ព្រោះអាចបំផ្លាញមុខអ្នកបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែទៅរកគ្រូពេទ្យជំនាញដើម្បីព្យាបាល ទើបអាចការពារស្បែកមុខអ្នកមិនឲ្យខូច។ ដូចនេះ អ្នកអាចប្រើវធីនេះ ដើម្បីជួយបំបាត់មុខទាំងឡាយឲ្យអស់ ទើបអាចធ្វើឲ្យមុខអ្នកមានលក្ខណៈស្អាតខ្លាំង៕