រោគសញ្ញាមួយចំនួន ដែលអាចបញ្ជាក់ថា ជាជំងឺរលាកសួត មានដូចជាក្អកមាន ស្លេស អាចជា ពណ៌បៃតង ឬ លឿង , ពិបាកដកដង្ហើម , និង ឈឺដើមទ្រូង នៅពេលដកដង្ហើម ឬក្អក ។
រោគសញ្ញា នៃជំងឺ រលាកសួត អាចមានលក្ខណៈធ្ងន់ធ្ងរបានអាស្រ័យ ទៅលើ អាយុ និងស្ថានភាពសុខភាព របស់ អ្នកជំងឺ មាន បញ្ហាអ្វីផ្សេងទៀត ឬក៏អត់ ។ អ្នកដែលប្រឈម នឹងជំងឺនេះ កាន់តែខ្ពស់ នឹងមានឱកាស កើតជា ផលវិបាក ជាច្រើន ដូចជា ទឹក ដក់ ក្នុង ស្រោម សួត ជាដើម ។
ជំងឺរលាកសួត គឺជាជំងឺឆ្លងមួយប្រភេទ ដែលកើតឡើងលើសួតតែម្ខាង ឬ ទាំង សងខាង ។ វា ច្រើនតែ បណ្តាលមកពី បាក់តេរី , វី រ៉ុស ឬ មេរោគ ផ្សិត ( កម្រ ) ។ ពេល មេរោគ បង្ក ជំងឺ លើ សួត វា អាច បង្ក ទៅ ជា ការ រលាក , ហើម , និង ករ ខ្ទុះ ឬ ជាតិ ទឹក ច្រើន ដែល នឹង វិវឌ្ឈន៍ ទៅ ជា មាន រោគសញ្ញា យ៉ាងច្រើន របស់ ជំងឺ រលាក សួត ដូចជា ៖
ក្អកមាន ស្លេស បៃតង ឬ លឿង
ញ័រ
ពិបាក ដកដង្ហើម
ឈឺទ្រូង ពេល ដកដង្ហើម ឬ ក្អក
បេះដូង និង ចង្វាក់ ដង្ហើម ដើរ ញ៉ាប់
ក្តៅខ្លួន ( ខ្លាំង ជាង ៣៨ អង្សារ )
អ្នក ដែល មាន ជំងឺ រលាក សួត ក៏ មាន រោគសញ្ញា ជាច្រើន ប៉ះពាល់ ដល់ ផ្នែក ផ្សេងៗ ទៀត នៃ រាងកាយ ផងដែរ ដូចជា ៖
ឈឺក្បាល
ឈឺ សាច់ដុំ
អស់កម្លាំង
ឈឺ បំពង់ក
ក្អួតចង្អោរ
រាគ រុស
រោគសញ្ញា លើ ទារក ទើបនឹង កើត និង មនុស្ស ចាស់
ជំងឺ រលាក សួត មាន និន្នាការ បង្ក ជំងឺ កាន់តែ ធ្ងន់ធ្ងរ លើ ទារក ទើប នឹង កើត និង កូនក្មេង តូចៗ , មនុស្ស ចាស់ ( អាយុ ចាប់ពី ៦៥ ឆ្នាំ ឡើង ទៅ ), អ្នក មាន ជំងឺ រ៉ាំរ៉ៃ ជាប់ ខ្លួន និង អ្នកមាន ប្រព័ន្ធ ភាពស៊ាំ ចុះខ្សោយ ដោយសារ ជំងឺ ឬ កត្តា ផ្សេងៗ ។
ចំពោះទារកទើបនឹងកើត ប្រហែលជា មិន មាន ស្តែង ចេញ រោគសញ្ញា របស់ ជំងឺ រលាក សួត , ក្អួត , ក្តៅខ្លួន , ក្អក , ឬ ឈឺក្រពះ នោះទេ ។ ពួកគេ ក៏ ប្រហែលជា មាន បញ្ហា មិន ព្រម ដេក ឬ មាន ជំងឺ , ពិបាក បៅ , អស់កម្លាំង ក្នុង ខ្លួន ។
ចំពោះមនុស្សចាស់ , អ្នក មាន ជំងឺ ធ្ងន់ធ្ងរ ឬ ប្រព័ន្ធ ភាពស៊ាំ ចុះខ្សោយ ប្រហែលជា មាន រោគសញ្ញា ជំងឺ រលាក សួត តិចតួច និង មិន ជា ធ្ងន់ធ្ងរ ទេ ។ ពួកគេ ប្រហែលជា សីតុណ្ហភាព ទាប់ ជាង ធម្មតា ។ បើសិន ជា ពួកគេ ធ្លាប់ មាន ជំងឺ សួត ម្តង ហើយ វា ប្រហែលជា ធ្វើអោយ អាការៈ នោះ កាន់តែ ធ្ងន់ធ្ងរ ជាង មុន ។ ចំពោះ មនុស្ស ចាស់ ដែល មាន ជំងឺ រលាក សួត ពេល ខ្លះ អាច ផ្លាស់ប្តូរ សាតិអារម្មណ៍ភ្លាមៗ ដូចជាភាន់ច្រឡំ ឬ គិតអ្វីមួយមិនសូវជាច្បាស់ការ ៕