ខេត្តព្រៃវែង ៖ រថយន្តសាំយ៉ុងមួយគ្រឿងបើកចេញពីរោងការត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចផ្លូវកោង រថយន្តអត់បត់កោងតាមផ្លូវ បែរជាបើកត្រង់ទៅមុខ ក៏ក្រឡា.ប់ធ្លា.ក់ចូលទឹកប្រឡាយ បណ្តាលអោយស្លា.ប់៤នាក់ របួសស្រាល៥នាក់ និងបា.ត់ខ្លួនអ្នកបើកបររថយន្តរកមិនទាន់ឃើញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ កញ្ញា នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
រថយន្តមួយគ្រឿងដែលជួបគ្រោះថ្នាក់ក្រឡា.ប់ធ្លាក់ចូលប្រឡាយទឹកនេះជាប្រភេទរថយន្តសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-1194 បើកបរដោយឈ្មោះ យ៉ង់ យ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានបា.ត់ខ្លួនរកមិនឃើញ ។ចំណែកមនុស្សជិះក្នុងរថយន្តចំនួន៩នាក់ផ្សេងទៀត រួមមាន ៖ ១-ឈ្មោះហាយ រតនា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ (បានស្លា.ប់) ២-ឈ្មោះលាង ស្រីណាក់ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ (បានស្លា.ប់) ៣-ឈ្មោះសៀត សាម៉ៃ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (បានស្លា.ប់) ៤-ឈ្មោះម៉ើល អ៊ី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិទីតាង៉ើយ ឃុំរោងដំរី ស្រុកបាភ្នំ (បានស្លា.ប់) ៥-ឈ្មោះមាន យ៉េត ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល) ៦-ឈ្មោះរឹម ព្រង ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល) ៧-ឈ្មោះនី ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល) ៨-ឈ្មោះនី ស្រីសរ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល) និងទី៩-ឈ្មោះមាស មឿន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ (របួសស្រាក)។
លោក មុំ សារុំ អធិការនគរបាលស្រុកបាភ្នំបានអោយដឹងថា រថយន្តនិងមនុស្សទាំង១០នាក់នេះ បានទៅចូលរួមមង្គលការសាច់ញាតិ នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយពេលត្រឡប់មកវិញ សង្ស័យអ្នកបើកបរស្រវឹង បើកដល់ចំណុចផ្លូវកោង រថយន្តមិនព្រមបត់កោងតាមផ្លូវ បែរបើកត្រង់ទៅមុខ ទើបធ្វើអោយរថយន្តធ្លាក់ផ្លូវក្រឡា.ប់ចូលទៅក្នុងប្រឡាយទឹកដែលនៅអមបណ្តោយផ្លូវ លិចរថយន្តបាត់តែម្តង។
លោកអធិការបានបន្តថា ក្រោយធ្លាក់ចូលប្រឡាយភ្លាម មនុស្សនៅក្នុងរថយន្តបានប្រឹងលូនចេញពីរថយន្ត ស្រែកហៅអ្នកស្រុកនៅក្បែៗនោះអោយជួយ និងរាយការណ៍មកសមត្ថកិច្ចចុះទៅអន្តរាគមភ្លាមៗ ដោយស្រង់យកមនុស្សចេញពីក្នុងរថយន្តបានចំនួន៩នាក់ ក្នុងនោះស្លា.ប់៤នាក់ និងអ្នករងរបួស្រាលចំនួន៥នាក់ ដោយឡែកអ្នកបើកបររថយន្ត បានបា.ត់ខ្លួនរកមិនទាន់ឃើញ។បច្ចុប្បន្ន រថយន្តត្រូវបានស្រង់យកទៅរក្សាទុកនៅប៉ូស្តិ៍រដ្ឋបាលឃុំធាយ ចំណែកស.ពជនរងគ្រោះទាំង៤នាក់ត្រូវបានប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យ និងអ្នករងរបួសចំនួន៥នាក់ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ៕