រាជធានីភ្នំពេញ ៖ រថយន្តម៉ាក LEXUS NX200T ១គ្រឿងបើកបរក្នុងល្បឿនលឿនដូចហោះ ហើយបានជ្រុលទៅបុ.កពីក្រោយម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿង រុញផ្ទប់បង្គោលភ្លើង១ដើមនៅតាមចិញ្ចើមផ្លូវពេញទំហឹង។ បណ្ដាលឲ្យយុវជនម្នាក់បែកក្បាលស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈា.ម ខណៈពេលភាគីទាំង២បើកបរធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ហើយក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តតែម្ដង។ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនរងគ្រោះខាងលើនោះឈ្មោះវិច្ឆិកា អាយុ២០ឆ្នាំ មុខរបរជាអ្នកចាក់ស្មាច់ក្បាច់រថយន្តដឹកស.ព បច្ចុប្បន្នរស់នៅឯខេត្តតាកែវ ហើយនៅមុនពេលកើតហេតុ យុវជន១រូបនេះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AB-0403 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈនោះនោះស្រាប់តែមានរថយន្ត១គ្រឿងម៉ាក LEXUS NX200T ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BP-7833 បើកបរដោយបុរសម្នាក់មិនដឹងប្រញាប់ទៅណាទេ បើកបរក្នុងល្បឿនលឿនដូចហោះធ្វើដំណើរក្នុងទិសដៅស្របគ្នាទៅដល់បុ.កម៉ូតូជនរងគ្រោះពីក្រោយរុញផ្ទប់បង្គោលភ្លើងពេញទំហឹងតែម្ដង។តាមប្រភពដដែលបានឲ្យដឹងបន្តទៀតថា ពេលនោះបានបណ្ដាលឲ្យជនរងគ្រោះបែ.កក្បាលហូរឈា.មស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។ បន្ទាប់មកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តដែលរងការខូចខាតមុខ១ចំហៀង ចំណែកម៉ូតូរបស់ជនរងគ្រោះក៏រងការខូចខាតខ្លាំងដែរ ។ក្រោយពេលកើតហេតុ នគរបាលខណ្ឌដង្កោបានចុះទៅអន្តរាគមន៍សម្រួលចរាចរណ៍ត្រង់ចំណុចកើតហេតុធ្វើកសរស្រាវជ្រាវរកសាច់ញាតិរបស់ជនរងគ្រោះ និងបានរាយការណ៍ជូននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅវាស់វែងនិងនាំយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕