សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣
ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្តបក់ក្នុង
កម្រិតខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ ºC សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។
២-តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – អាចមានភ្លៀងតិចតួចលាយឡំនិងខ្យល់បក់ក្នុងល្បឿនមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC
សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣