Mulberry ឬខ្មែរយើងហៅថាផ្លែមន វាជាស្លឹកដែលធ្លាប់ត្រូវបានជំរុញឲ្យដាំនៅតំបន់ខាងជើង។ ជាពិសេសភូមិជនជាតិភាគតិច ដើម្បីយកស្លឹកមកធ្វើជាអាហារសម្រាប់ដង្កូវនាង។ ប៉ុន្តែ ផ្លែមនមិនត្រឹមតែមានប្រយោជន៍សម្រាប់ស្លឹករបស់វាប៉ុណ្ណោះទេ ក៏មានអត្ថប្រយោជន៍ល្អដល់សុខភាពផងដែរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏ល្អឯករបស់ផ្លែមន ដែលអ្នកមិនគួររំលងសូម្បីតែបន្តិចណាឡើយ។
១ ជួយបំប៉នបេះដូង
២ បំបាត់កម្ដៅ ធ្វើឲ្យត្រជាក់បំពង់ក បំបាត់ការស្រេកទឹក
៣ សម្បូរទៅដោយសារធាតុរ៉ែ និងអាស៊ីតហ្វូលិក សាកសមសម្រាប់ម្តាយមានផ្ទៃពោះ
៤ មានសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយហានិភ័យនៃជំងឺមហារីក
៥ កាត់បន្ថយជាតិស្ករក្នុងឈាម សក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម
៦ ផ្លែមនស្ងោរជួយព្យាបាលជំងឺរលាកសន្លាក់
៧ មានផ្ទុកវីតាមីន B6 ដើម្បីចិញ្ចឹមឈាម ថ្លើម និងតម្រងនោម
៨ កាត់បន្ថយការកើតមុន និងការឈឺចាប់ពេលមករដូវ
៩ មានវីតាមីន C ខ្ពស់ ការពារជំងឺផ្តាសាយ អាឡែស៊ី និងសួត
១០ ដោះស្រាយការទល់លាមក ព្រោះវាជាថ្នាំបន្សាបស្រាល
១១ មានផ្ទុកវីតាមីន A ជួយបំប៉នភ្នែក ការពារជំងឺភ្នែកឡើងបាយ
១២ ព្យាបាលការហៀរសំបោរ បន្ធូរភាពតានតឹង
១៣ ជួយបំប៉នសក់ឲ្យខ្មៅ និងមានសុខភាពល្អ ការពារសក់ស្កូវមុនអាយុ
យ៉ាងណាមិញមស្រាប់ផ្លែមនអ្នកអាចដាំដោយខ្លួនឯងនៅផ្ទះបាន វាមិនពិបាកទេ។ ស្លឹកក៏ជាឱសថដ៏ល្អផងដែរ បើអ្នកមានដើមមនមួយដើមក្នុងផ្ទះ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនលើសពីការរំពឹងទុក៕