(កីឡា)៖អត្តពលិកវាយកូនឃ្លីលើតុកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយសរុបចំនួន៥គ្រឿង (មាស ២គ្រឿង និងប្រាក់ ៣គ្រឿង) ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា ក្រោយដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ។
មេដាយទាំង៥គ្រឿង ដែលអត្តពលិកវាយកូនឃ្លីលើតុកម្ពុជាប្រជែងបានរួមមាន៖
១. វិញ្ញាសាឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង
-កីឡាករ ណៃ សារ៉ាវ័យ មេដាយមាស
-កីឡាករ សឺង តុលា មេដាយប្រាក់
-កីឡាករមកពីហុងកុង មេដាយសំរឹទ្ធ
២. វិញ្ញាសាឯកត្តជនបុរសអាយុ៣០ឆ្នាំឡើង
-កីឡាករមកពីហុងកុង មេដាយមាស
-កីឡាករ គឹម សុវណ្ណា មេដាយប្រាក់
-កីឡាករមកពីហុងកុង មេដាយសំរឹទ្ធ
៣. វិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើង
-កីឡាករ សំណាង វីរៈបុត្រ និង គឹម សុវណ្ណា មេដាយមាស
-កីឡាករ ណៃ សារ៉ាវ័យ និង សឺង តុលា មេដាយប្រាក់
-កីឡាករមកពីហុងកុង មេដាយសំរឹទ្ធ។សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូផ្ទាល់ដោយ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រភេទកីឡាចំនួន១៣ ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Firee Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា។ ខណ:ប្រភេទកីឡាវាយកូនឃ្លីលើតុ មានកីឡាករចំនួន០៤រូប និងគ្រូបង្វឹកម្នាក់៕