ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជិត ៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៏បែបប្រវត្តិសាស្ត្រ និង ជាខេត្តសម្បូរទៅដោយតំបន់ទេសចរណ៏បែបធម្មជាតិមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ និងសួនផ្កា ជាដើម។នាពេលថ្មីៗនេះ ខេត្តដ៏មនោររម្យ ត្រូវបានមហាជននៅក្នុងបណ្តាញសង្គមហ្វ៊េសប៊ុក បាននាំគ្នាផ្ទុះការចាប់អារម្មណ៏ជាខ្លាំងនូវទីតាំងលម្ហែរមួយកន្លែងនៅជិតវារីអគ្គិសនី សេកសក ស្ថិតក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ស្ថិតនៅជិតវារីអគ្គិសនី សេកសក ក្នុងភូមិសាស្ត្រស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីតាំងលម្ហែរដែលមានឈ្មោះថាសមុទ្រទឹកសាប ត្រូវបានគណីហ្វ៊េសប៊ុកមួយដែលមានឈ្មោះ ឃាងរស្មីបុរីពេជ្រមុន្នីវង្ស បានបង្ហោះពីទិដ្ឋភាពដ៏ស្រស់ត្រកាល បង្ហាញពីឆ្នេរខ្សាច់ដ៏ធំ មានទឹករលកបោកបក់ជាប្រភេទទឹកសាប អណោយផលទៅដល់អ្នកទេសចរដែលទៅខ្ជិលទៅដល់សមុទ្រ អាចណាត់គ្នាជួបជុំអង្គុយកម្សាន្តបោះតង់ជុំគ្នា អាំងសាច់ក្តៅៗ អង្គុយស្តាប់ទឹករលក និយាយរឿងក្នុងចិត្ត ក្តីសុខបំផុត៕