ជាការពិតខួរក្បាលរបស់យើងម្នាក់ៗ គឺត្រូវការអុកស៊ីសែន ជាច្រើន ដើម្បីជួយអោយវាមានដំណើរការ ក្នុងកម្រិតមួយបានយ៉ាងល្អដូច្នេះការផឹកទឹកអោយបានច្រើន គឺអាចប្រាកដបានថា វានឹងជួយអោយខួរក្បាលរបស់អ្នក ទទួលបាននូវអ្វីៗទាំងអស់ ដែលវាត្រូវការ។
លើសពីនេះទៀតទៀត ការផឹកទឹក ក្នុងមួយថ្ងៃ អោយបានពី ៨ ទៅ ១០កែវ អាចជួយបង្កើនកម្រិតនៃការ បញ្ចេញសមត្ថភាពខាងផ្នែកបញ្ញាស្មារតី របស់អ្នកបានដល់ ៣០ភាគរយ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រសិនបើអ្នកមានការបាត់បង់ជាតិទឹកប្រហែលត្រឹមតែ ១ភាគរយនៃទម្ងន់ដងខ្លួនរបស់អ្នក នោះវាក៏នឹងអាចកាត់បន្ថយ ដល់សមត្ថភាពនៃការគិតរបស់អ្នកបានផងដែរដូច្នេះការរក្សាកម្រិតជាតិទឹកក្នុងខ្លួនអោយបានត្រឹមត្រូវ គឺពិតជាសារៈសំខាន់បំផុត សម្រាប់ការពង្រឹងដល់លទ្ធភាពនៃការគិត និងសុខភាពផ្លូវចិត្តរបស់អ្នក ៕