(បាល់ទាត់)៖ ក្រុមហង្សក្រហម Liverpool ទីបំផុតរកបានជ័យជំនះដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៣ នេះ បន្ទាប់ពីយកឈ្នះក្រុមរួមទីក្រុង Everton ២-០ នៅ Anfield។ បន្ទាប់ពីមានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់ ក្រុមរបស់លោក Jurgen Klopp ទីបំផុតអាចបំប៉ោងសំណាញ់ទីបាននៅនាទីទី៣៦ ដោយការលេងវាយបក និងស៊ុតបញ្ចូលទីដោយ Mohamed Salah។ ឈានចូលវគ្គទី២ ខ្សែប្រយុទ្ធចំនូលថ្មី Cody Gakpo ទីបំផុតរកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅ Liverpool តាំងពីផ្លាស់ពី PSV ក្នុងតម្លៃ ៣៧លានផោនកាលពីខែមករា។មុនមកដល់ការប្រកួតនេះ Liverpool បានរងបរាជ័យ ៣ប្រកួតក្នុងចំណោម ៤ប្រកួតចុងក្រោយក្នុងលីគ ពោលគឺស៊ុតបញ្ចូលទីបានតែ ១គ្រាប់របូត ៩គ្រាប់។ ជ័យជនះដំបូងក្នុងឆ្នាំ២០២៣ នេះបានធ្វើឱ្យ Liverpool ឡើងមកលេខ៩ មាន ៣២ពិន្ទុពីការប្រកួត ២១លើក ស្របពេល Everton ដែលទើបផ្លាស់ប្តូរគ្រូនោះឈរលេខ ១៨ មាន ១៨ពិន្ទុពីការប្រកួត ២២លើក៕