កូនគ្រុនក្តៅ អាចជារឿងគួរឱ្យខ្លាចបំផុតសម្រាប់ឪពុកម្តាយ ជាពិសេសសម្រាប់ឪពុកម្តាយដែលទើបមានកូនដំបូង ។ តើកម្តៅខ្ពស់ប៉ុនណា ដែលអ្នកគួរទៅជួបពេទ្យភ្លាម បើកូនរបស់អ្នកមានរឿងបែបនេះកើតឡើង ។ កុមារគ្រប់រូបនឹងជួបប្រទះគ្រុនក្តៅជាយថាហេតុ ទោះបីជាអ្នកមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ។ ហើយវាសំខាន់សម្រាប់ឪពុកម្ដាយក្នុងការដឹងពីអ្វីដែលត្រូវធ្វើនៅពេលដែលវាកើតឡើង ។ វាចាប់ផ្តើមដោយការវាស់សីតុណ្ហភាពកូនរបស់អ្នក ដោយប្រើទែម៉ូម៉ែត្រផ្សេងៗដែលមាន ចាប់ពីទែម៉ូម៉ែត្រដាក់ក្នុងមាត់ ឬឧបករណ៍ស្កែន ។
វាជាការត្រឹមត្រូវបំផុតក្នុងការប្រើទែម៉ូម៉ែត្រតាមរន្ធគូថសម្រាប់ទារក និងកុមារតូចៗ ។ ប៉ុន្តែ ប្រសិនបើអ្នកមានអារម្មណ៍មិនសប្បាយចិត្តក្នុងការធ្វើបែបនេះ សូមប្រើឧបករណ៍ណាមួយដែលធ្វើឱ្យអ្នកមានភាពងាយស្រួលបំផុត ។ ចំពោះកុមារធំ សីតុណ្ហភាពក្នុងមាត់ គឺត្រឹមត្រូវបំផុត ប្រសិនបើកុមារអាចទ្រាំទ្របាន ។
ដូច្នេះ តើអ្វីទៅជាគ្រុនក្តៅ ? គ្រុនក្តៅត្រូវបានកំណត់ថា ជាសីតុណ្ហភាពលើសពី ៣៨ អង្សាសេ ។ សីតុណ្ហភាពរាងកាយធម្មតាគឺ ៣៧ អង្សាសេ ។ សីតុណ្ហភាពរាងកាយរបស់មនុស្សគ្រប់រូបប្រែប្រួលពេញមួយថ្ងៃ ហើយអាចខុសគ្នាតាមអាយុ កម្រិតសកម្មភាព និងកត្តាផ្សេងៗទៀត ។ ជាឧទាហរណ៍ សីតុណ្ហភាពរាងកាយរបស់ទារកទើបនឹងកើតអាចជាធម្មតានៅ ៣៧,៤ អង្សាសេ ។ ទោះយ៉ាងណាក៏ដោយ កុំមានការភ័យព្រួយ ប្រសិនបើសីតុណ្ហភាពរបស់កូនអ្នកប្រែប្រួល ។ សីតុណ្ហភាពសម្រាប់គ្រុនក្តៅគឺ ៣៨ អង្សាសេ ។
តើពេលណាដែលអ្នកមិនគួរបារម្ភពីគ្រុនក្តៅរបស់កូន ?
គ្រូពេទ្យមានទំនោរមិនព្រួយបារម្ភអំពីគ្រុនក្តៅដែលមានរយៈពេលតិចជាងប្រាំថ្ងៃ ។ ប្រសិនបើអាកប្បកិរិយារបស់កូនអ្នកមានលក្ខណៈធម្មតា អ្នកមិនចាំបាច់ព្រួយបារម្ភទេ ប្រសិនបើពួកគេបន្តលេងសើច ហើយពួកគេញ៉ាំ និងផឹកជាធម្មតា ។ (ទោះបីជាពួកគេហាក់ដូចជាហត់ជាងធម្មតា) ។ គ្រុនក្តៅកម្រិតទាប ប្រសិនបើទារក ឬកូនរបស់អ្នកត្រូវបានចាក់ថ្នាំបង្ការថ្មីៗនេះ ទាំងនេះអាចជារឿងធម្មតា ប្រសិនបើពួកគេមានរយៈពេលតិចជាង ៤៨ ម៉ោង ។ គ្រុនក្តៅកម្រិតទាបត្រូវបានកំណត់ ប្រសិនបើសីតុណ្ហភាពរបស់កូនអ្នកស្ថិតនៅចន្លោះ ៣៧,៥ ទៅ ៣៩ អង្សាសេ ។
ពេលណាត្រូវយកកូនរបស់អ្នកទៅជួបគ្រូពេទ្យ ?
ទារកទើបនឹងកើត សីតុណ្ហភាពទាបក៏អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរផងដែរ ។ ទៅជួបគ្រូពេទ្យកុមាររបស់អ្នក ប្រសិនបើសីតុណ្ហភាពរបស់កូនអ្នកធ្លាក់ចុះក្រោម ៣៦ តាមរន្ធគូថ ។ គ្រុនក្តៅរបស់កូនអ្នកមានរយៈពេលលើសពីប្រាំថ្ងៃ ។ គ្រុនក្តៅខ្ពស់ជាង ៤០ អង្សាសេ ។ គ្រុនក្តៅមិនចុះមកជាមួយថ្នាំបន្ថយគ្រុនក្តៅ ។ កូនរបស់អ្នកមិនធ្វើសកម្មភាពដោយខ្លួនឯង ពិបាកដាស់ ឬមិនទទួលទានសារធាតុរាវគ្រប់គ្រាន់ ។
តើគ្រុនក្តៅអាចបណ្តាលឱ្យប្រកាច់ទេ ?
ការប្រកាច់ គឺជាផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចនៃគ្រុនក្តៅចំពោះកុមារមួយចំនួន ។ ការប្រកាច់មានគ្រុនក្តៅ កើតឡើងក្នុង ២ ទៅ ៤% នៃកុមារទាំងអស់ដែលមានអាយុក្រោម ៥ ឆ្នាំ ។ ប្រសិនបើកូនរបស់អ្នកមានអាការប្រកាច់ ត្រូវដាក់កូនរបស់អ្នកឱ្យស្រួលបួល កុំដាក់អ្វីនៅក្នុងមាត់របស់កូនអ្នក ទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើការប្រកាច់មានរយៈពេលលើសពីប្រាំនាទី ប្រសិនបើការប្រកាច់មានរយៈពេលច្រើនជាងប្រាំនាទី សូមទៅជួបគ្រូពេទ្យរបស់អ្នកដើម្បីព្យាបាលភ្លាម ៕