ព្រះវិហារ៖ ប្រាសាទកោះកេរ្តិ៍ ឬក៏គេច្រើនហៅថា ប្រាសាទធំ, ប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ~63km ពីរង្វង់មូលនាគព័ន្ធ។
កាលពីមុនប្រាសាទកោះកេរ្ដិ៍ ជារាជធានីនៃអាណាចក្រខ្មែរបុរាណមួយ ហើយទីនោះ មានរូបចម្លាក់ដ៏ធំអស្ចារ្យ ដែលមានកម្ពស់ ៣០ម៉ែត្រ ព័ទ្ធជុំវិញទៅដោយព្រៃ។នៅពេលដែលឡើងទៅដល់កំពូលភ្នំដើម្បីទៅទស្សនាប្រាសាទកោះកេរ្ដិ៍នោះ គេអាចគយគន់មើលទេសភាព និងស្រូបខ្យល់អាកាស ជុំវិញទីនោះ។ ក្រៅពីនោះ ភ្ញៀវទេសចរអាចមើលនូវទិដ្ឋនៃជួរភ្នំដងរែក, ភ្នំត្បែងមានជ័យ និងទិដ្ឋភាពស្រុកគូលែនថែមទៀតផង។