មនុស្សជាច្រើនដែលមិនសូវខ្ពស់កម្ពស់តែព្យាយាមធ្វើយ៉ាងណាអោយកម្ពស់របស់ខ្លួនលូតឡើងវិញ ។ មនុស្សជាច្រើន តែងតែជ្រើសរើសប្រើផលិតផលមានជាតិគីមីជាច្រើន ។ មធ្យោបាយដ៏ល្អបំផុតដើម្បីអាចលូតកម្ពស់បានដោយធម្មជាតិ នោះ គឺហាត់ប្រាណហើយញ៉ាំអាហារពិសេសៗដែលអាចជួយពន្លូតកម្ពស់បាន ។
ការផ្សំគ្នានៃការហាត់ប្រាណ និងរបបអាហារប្រកបដោយសុខភាព គឺជារឿងដ៏សំខាន់បំផុតក្នុងការពន្លូតកម្ពស់។ ជាធម្មតា ការលូតកម្ពស់ច្រើនតែលែងធ្វើទៅបានទៀតក្រោយ ពីអាយុ ចាប់ពី ២១ ឆ្នាំឡើងទៅ ។ ចំពោះអ្នកដែលមានអាយុក្រោម ២១ ឆ្នាំ និងកំពុងតែព្យាយាមពន្លូតកម្ពស់ពួកគេគួរតែធ្វើទៅតាមមធ្យោបាយ ពីធម្មជាតិដូចខាងក្រោមនេះ ៖
+ការលោតអន្ទាក់ ៖ ការលោតអន្ទាក់ជួយបង្កើនលំហូរឈាម និងជួយអោយសាច់ដុំលូតលាស់ ។ វាគឺជាវិធីមួយនៃការ ហាត់ប្រាណយ៉ាងសាមញ្ញដើម្បីពន្លូតកម្ពស់ ។
+ទឹកដោះគោ ៖ ជីវជាតិទាំងបីដូចជា ប្រូតេអ៊ីន , វីតាមីន D និង កាលស្យូម ក្នុងទឹកដោះគោ ជួយធ្វើអោយអ្នកខ្ពស់បាន ។
Coral Calcium៖ Coral Calcium គឺជា ទម្រង កាលស្យូម សុទ្ធដែលយកចេញពី ផ្កាថ្ម សមុទ្រ ។ វាជួយពន្លូតកម្ពស់ ព្រមទាំងកំហាប់ឆ្អឹងទៀតផង ។
+ប្រើជើងហាត់ទាត់ ៖ វាគឺជា វិធីហាត់ប្រាណដ៏ល្អបំផុតដែលជួយអោយផ្នែកខាងក្រោមរបស់ជើងលូតលាស់បាន ។ វាគឺជា ការហាត់ប្រាណកំដៅសាច់ដុំដ៏សំខាន់ក្នុងការហាត់ក្បាច់គុណ ។
+សណ្តែកសៀង ៖ សណ្តែកសៀង គឺជាអាហារសម្បូរទៅដោយប្រូតេអ៊ីន ។ វាជួយបង្កើនការលូតលាស់សាច់ដុំ ។
+ពន្យឺតខ្លួនបែបបញ្ឈរ ៖ ចូរឈរអោយត្រង់ខ្លួនហើយលើកដៃដាក់លើក្បាលបន្ទាប់មកធ្វើ ដៃនោះពន្យឺតឡើងខ្ពស់តាមតែ អាច ធ្វើទៅបាន ។ វានឹងជួយអោយសាច់ដុំយឺត និងលូតលាស់បាន ។
+ប្រូតេអ៊ីនសាច់ ៖ សាច់មាន់ ឬ សាច់ដៅសុទ្ធតែជាប្រភេទសាច់សម្បូរប្រូតេអ៊ីនដែលជួយអោយសាច់ដុំលូតលាស់ ។ វា គឺជាប្រភព ដ៏ល្អបំផុតនៃប្រូតេអ៊ីនឆៅដែលសាច់ដុំត្រូវការដើម្បីលូតលាស់ ។
+ហាត់យ៉ូហ្កាក្បាច់ Cobra Pose ៖ នេះគឺជា សកម្មភាពមួយដូចជាពស់វែង កំពុងបើកពពែអញ្ជឹង ។ ចូរដេកផ្កាប់មុខ ហើយចូរព្យាយាមពុតងើយក្បាលទៅចង្កេះវិញអោយបានច្រើនបំផុតតាមតែ អាចធ្វើទៅបាន ។ ការធ្វើបែបនេះមាន ប្រយោជន៍ ដល់សាច់ដុំផ្នែកខាងលើរបស់រាងកាយដើម្បីអាចពន្លូតកម្ពស់បាន ។
+ស៊ុត ៖ ជាតិកាលស្យូម , ប្រូតេអ៊ីន , វីតាមីន D សម្បូរ ខ្លាំងណាស់ក្នុងស៊ុត ។ ជីវជាតិទាំងបីរនេះ ជួយអោយអ្នកលូត កម្ពស់បាន ។
+ទាញសណ្តោងខ្លួនឡើងលើ ៖ ការទាញរបាស្រដោ ងខ្លួនឡើងលើជួយបង្កើនកម្ពស់បាន ។ បើសិនជាអ្នកធ្វើបែបនេះ តាំងពី នៅក្មេងនោះខួរឆ្អឹងខ្នង និង ឆ្អងកងខ្នង នឹងលូតលាស់កាន់តែវែងបាន ៕