ខេត្តមណ្ឌលគិរី៖ ដោយសារជាប់បំពេញករណីយកិច្ច ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើឲ្យភ្ញៀវទេសចរ ដែលដើរលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី នាសប្តាហ៍ទី១ នៃខែមិថុនា គឺមានសភាពស្ងប់ស្ងាត់ ហើយអាជីវករមួយចំនួន ដែលពឹងផ្អែកលើការលក់ដូរបម្រើវិស័យទេសចរណ៍ ក៏មិនសូវមានអ្នកទិញផលិតផលពួកគាត់ផងដែរ។
អាជីវករលក់ផ្លែឈើនៅរង្វង់មូលគោព្រៃ បានឲ្យដឹងនៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ថា អស់រយៈពេល ៥ថ្ងៃ ហើយតាំងពីចូលខែមិថុនានេះ ពួកគាត់លក់ដូរបន្លែ ផ្លែឈើ មិនសូវដាច់ដូចសព្វមួយដងទេ ព្រោះមិនមានភ្ញៀវទេសចរដើរលេង។
ក្រុមអាជីវករ បានបន្តថា ភ្ញៀវទេសចរក្នុងស្រុក ដែលតែងជួយទិញផលិតផលផ្លែឈើ ដូចជា ប័រ ទុរេន ក្រូចវល្លិ៍ និងស្ពៃក្តោបមណ្ឌលគិរី ជាដើម អាចនឹងជាប់រវល់ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងការបោះតាមមូលដ្ឋានរបស់គាត់ ទើបស្ងប់ស្ងាត់បែបនេះ។
ម្ចាស់ Mondulkiri home stay លោក ទាន់ វណ្ណី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានឲ្យដឹងថា ចាប់ពីចុងខែឧសភា រហូតដល់ដើមខែមិថុនា ពោលអស់រយៈពេលប្រមាណ ១អាទិត្យនេះ ផ្ទះស្នាក់របស់លោក មិនមានភ្ញៀវចូលទៅស្នាក់នៅនោះទេ។
លោក ទាន់ វណ្ណី បានលើកឡើងមិនខុសពីក្រុមអាជីវករ ដែលរកស៊ីលក់ដូរខាងលើឡើយ គឺលោកយល់ថា មូលហេតុ ដែលស្ងាត់អ្នកដើរលេង ព្រោះតែម្នាក់ៗ រវល់បំពេញកាតព្វកិច្ចបោះឆ្នោតឃុំសង្កាត់។
ដោយឡែក លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងថា ចរន្តភ្ញៀវទេសចរមានខ្លះដែរ នៅដើមសប្តាហ៍ តែដល់កៀកថ្ងៃបោះឆ្នោត មិនមានទេ។
លោកប្រធានមន្ទីរ បានបន្តថា ដោយរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ជោគជាំ តាំងពីដើមរដូវ ធ្វើឱ្យិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ភ្នំពេញ និងនៅក្រសួងការពារជាតិយចំនួន មិនបានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ កន្លងមក )់គណបក្សនយោបទេសភាពនៅខេត្តមណ្ឌលគិរី មានភាពស្រស់បំព្រង ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ ដូច្នេះលោកសង្ឃឹមថា បន្ទាប់ពីបញ្ចប់ដំណើរការបោះឆ្នោតឃុំ-សង្កាត់រួចរាល់ ភ្ញៀវទេសចរ នឹងសម្រុកទៅលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តភាគឦសាននេះ យ៉ាងច្រើនកុះករឡើងវិញ៕