(ម៉ូស្គូ)៖ សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី RFU បានប្រកាសពីការប្តឹងជំទាស់ទៅតុលាការកីឡា CAS នៅក្រោយពេលក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ ត្រូវបានដកបញ្ឈរជើងជាបណ្តោះអាសន្ននោះ ដោយសារតែវិបត្តិនៅប្រទេសអ៊ុយក្រែន។
ហេតុការណ៍នេះបានធ្វើឲ្យរុស្ស៊ីមានការខឹងសម្បារជាខ្លាំង និងថា ពួកគេនឹងប្តឹងទៅតុលាការកីឡាដែលមានមូលដ្ឋាននៅប្រទេសស្វីសទៀតផង ជាមួយនឹងការដកសិទ្ធិធ្វើម្ចាស់ផ្ទះលេងវគ្គជម្រុះ World Cup 2022 នា ៣សប្តាហ៍ទៀតនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធរុស្ស៊ី RFU គឺបានស្មើឲ្យទាំង FIFA និង UEFA ទម្លាក់ចុះបម្រាមនានា និងធ្វើឲ្យក្រុមបាល់ទាត់រុស្ស៊ីទាំងបុរស និងនារី មានសិទ្ធិចូលរួមក្នុងកម្មវិធីប្រកួតអន្តរជាតិនានាឡើងវិញ។
ជាការពិតក្នុងបញ្ញតិ្តរបស់កីឡាបានចែងថា «កីឡា និងនយោបាយ មិនត្រូវបានឡូកឡំគ្នានោះទេ»៕