គណះកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយ ដាក់ពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងផែនការការពារសន្តិសុខ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអប់រំនិងយុវជនខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុអទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងគណបក្សនយោបាយ អង្គការសមាគម និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ក្រោមអធិបតិភាពលោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន ។
តាមការបញ្ជាក់របស់លោក លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានអោយដឹងថាកិច្ចប្រជុំនេះ មានគោលបំណងចង់ផ្សព្វផ្សាយអោយបានទូលំទូលាយដល់គ្រប់ភាកីពាក់ព័ន្ធដើម្បីចូលរួមផ្តល់កិច្ចសហការដើម្បីអោយដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព គ្មានការគំរាមគំហែង គ្មានអំពើហឹង្សា។ លោកបន្តថា កិច្ចការនេះប្រព្រឹត្តិទៅដោយរលូនអាស្រ័យដោយគ្រប់ភាគីពាក់ព័ន្ធសិក្សាស្វែងយល់អោយបានច្បាស់លាស់អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជានីតិវិធី និងសេចក្តីណែនាំផ្សេងៗទៀតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្តីណែនាំផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនិងការរក្សាសុវត្ថិភាពសន្តិសុខបោះឆ្នោតលោកបានធ្វើការផ្សព្វផ្សាយផែនការអន្តរស្ថាប័នលេខ០១០ផក ចុះថ្ងៃទី២៥ខែតុលាឆ្នាំ២០២១ ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុហឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤។
លោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្ត និងជាតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះ អស់លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួនយ៉ាងមមារញឹកក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ នាពេលខាងមុខប្រកបដោយប្រសិទ្ធភាព។ លោកបន្តថាការបោះឆ្នោតគឺជាកិច្ចការសំខាន់សម្រាប់ជាតិរបស់យើងដែលប្រកាន់យករបបលិទ្ធិប្រជាធិបតេយ្យ ដែលត្រូវរៀបចំការបោះឆ្នោតជាទៀងទាត់តាលកាលកំណត់ ដើមម្បីជ្រើសរើសថ្នាក់ដឹកនាំជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៅមូលដ្ឋាន ហើយចាប់ពីឆ្នាំ២០២២នេះតទៅ រហូតដល់ឆ្នាំ២០២៤យើងមានការបោះឆ្នោតចំនួន៤ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ការបោះឆ្នោតជ្រើតាំងតមនាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឆ្នាំ២០២៤។ លោកបានសំណូមពរគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធត្រូវសហការ ជាមួយអាជ្ញាធរដែនដីដោយភាពរលូនហើយត្រូវធ្វើការរាយការណ៍ដល់ថ្នាក់ដឹកនាំរាល់បញ្ហាផ្សេងៗ ដើម្បីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឱ្យប្រព្រឹត្តទៅដោយរលូនទៅតាមប្រតិទិនដែលបានកំណត់ ពោលគឺធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ។ ជាមួយនោះអាជ្ញាមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការការងារជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីឱ្យដំណើរការបោះឆ្នោតយើង មានភាពល្អប្រសើរ ព្រមទាំងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ នូវវិធានការ «៣ការពារ និង ៣កុំ» ផងដែរ។
គួរបញ្ជាក់ផងដែរថា៖ យោងតាមបញ្ជីបោះឆ្នោតផ្លូវការដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុម័តយល់ព្រមអោយប្រើប្រាស់កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២ កន្លងទៅនេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន ៩,២០៥,៦៨១ នាក់ ដោយឡែកសម្រាប់ខេត្តប៉ៃលិនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់បី១៨ឆ្នាំឡើង ហើយមានឈ្មោះបោះឆ្នោតមានចំនួន ៤២,២៦២ នាក់។ ហើយការិល័យបោះឆ្នោតនៅទៅទូទាំង ៨ឃុំ-សង្កាត់ មានចំនួន ១១៨ការិល័យ ក្នុងខេត្តប៉ៃលិន៕