ប៉ៃលិន៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នៅសាលប្រជុំធំខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីរាជការសាលាខេត្ត ផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ថ្ងៃនេះ យើងជួបជុំ ដើម្បីប្រារព្ធអង្គសន្និបាតសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាល ២ឆ្នាំកន្លងទៅ ដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រយៈពេល ២ឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើងបានពុះពារជម្នះ និងឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយដើម្បីដោះស្រាយបញ្ហប្រឈមទាំងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនំាដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានស្វះស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំក្នុងសហគមន៏ ព្រមជាមួយនឹងការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មការរោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ-១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ចសង្គមកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាបន័សាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា ព្រមទាំងវិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ ១៩។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ បើទោះបីសភាពការណ៍សកលលោក និងតំបន់មានវិបត្តិ ប្រែប្រួលស្មុគស្មាញយ៉ាងណាក្តីប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំដាក់ ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងប្រទេស ជាតិ កបដោយ ស្សនវិស័យ ស់លាស់ និងដោយមានការគាំទ្រការចូលរួមពីមន្ទីរ អង្គភាពស្ថាប័នអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះ រដ្ឋបាលខេត្តជាស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិភាពសណ្តាប់ធ្នាប់សាធារណៈបានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព សិ្ថរភាពនយោបាយអធិបតេយ្យភាព បូរណភាពទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ព្រមទាំងបង្ការទប់ស្កាត់ និង បង្រ្កាបបានទាន់ពេលវេលានូវ ឧក្រិដ្ឋកម្ម ឆ្លងដែន និង ធានាបាននូវសន្តិសុខផ្ទៃក្នុងយ៉ាងល្អប្រសើរហើយឧបាយកល ទុច្ចរិករបស់មជ្ឈដ្ឋា អគតិនានាដែលប៉ុនប៉ងបង្កអសេ្ថរភាពត្រូវ បរាជ័យ ។
នៅក្នុងអង្គសន្និបាតនេះ រដ្ឋបាលប៉ៃលិន បានបែងចែកក្រុមពិភាក្សា ចំនួន ០៣ក្រុម លើប្រធានបទ ចំនួន០៣ រួមមាន៖ ១. ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” និងពន្ធនាគារ
* ការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន – ល្បែងស៊ីសង
* ការគ្រប់គ្រងពន្ធនាគារ (- បញ្ហាប្រឈម – ដំណោះស្រាយ)
២. វឌ្ឍនភាព និង បញ្ហាប្រឈមនានាទាក់ទងនឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និង ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ។
- ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ (- បញ្ហាប្រឈម – ដំណោះស្រាយ)
ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ(-បញ្ហាប្រឈម-ដំណោះស្រាយ)
៣. បទពិសោធន៍ យន្តការប្រយុទ្ធជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និង
យន្តការការងារប្រយុទ្ធ គ្រោះមហន្តរាយនានា។
យន្តការប្រយុទ្ធជំងឺកូវីដ-១៩ (- បញ្ហាប្រឈម – ដំណោះស្រាយ) យន្តការប្រយុទ្ធ នឹងគ្រោះមហន្តរាយ(- បញ្ហាប្រឈម – ដំណោះស្រាយ)
សូមបញ្ជាក់ថា៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន៕
អត្ថបទ៖ ញ៉ឹប បូរី ប៉ៃលិន