ខណៈការឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុងក្នុងសហគមន៍នៅកម្ពុជា និងលើពិភពលោកនៅតែបន្តរីករាលដាលខ្លាំង មានរបាយការណ៍ថារោគសញ្ញា និងថ្នាំព្យាបាលមួយចំនួនគឺខុសពីវីរុសដែលតា ប្រសិនបើអ្នកឆ្លងអូមីក្រុងក្នុងកម្រិតស្រាល ។
ដោយឡែកលោកវេជ្ជបណ្ឌិត David Cutler គ្រូពេទ្យនៅទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិកបាននិយាយថា “ឱសថល្អបំផុតសម្រាប់ព្យាបាលអ្នកជំងឺអូមីក្រុងកម្រិតស្រាលគឺស្រដៀងនឹងឱសថដែលអ្នកអាចប្រើដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយស្រាល ឬផ្តាសាយធំ” ។
លោកបន្ថែមថា ការព្យាបាលដែលត្រូវបានណែនាំគឺសំដៅទៅលើ ៖
-ការរក្សាជាតិទឹកនៅក្នុងខ្លួន (ផឹកទឹកឲ្យបានច្រើន)
-សម្រាកឲ្យបានគ្រប់គ្រាន់
-ទទួលទានអាហារូបត្ថម្ភបានល្អ
-លេបថ្នាំ Acetaminophen (Paracetamol) ឬ Ibuprofen ដើម្បីបំបាត់ការឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន ៕