ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាសម្រេចបានផលិផលកសិកម្ម គិតជាទឹកប្រាក់សរុបចំនួន ១៨ ០៦៣ ១៣៥ ១៧៩លានដុល្លារ ក្នុងនោះតម្លៃដែល បាននាំចេញមានចំនួន ៥ ០៣៨ ៧០៩៧៦០លានដុល្លារ ។
តាមរយៈគេហទំព័រហ្វេសប៊ុក ឯកឧត្តម វេង សុខុន បានថ្លែងថាយោងតាមរបាយកាណ៍ ដែលក្រសួងទទួលបានពីអង្គភាពទាំង៥ តម្លៃកសិផលកសិកម្មសរុបឆ្នាំ២០២១ មានការកើនឡើន ៤៣,៣៩% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយការនាំចេញមានការកើនឡើង២៤,៧៨%ផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា ផលិតផលកសិកម្មផ្នែកដំណាំសរុបបាន ១០ ៥៦៧ ០០០ ០០០លានដុល្លារ នាំចេញ ៤ ៣២៣ ៧១៩ ៣០០លានដុល្លារ ផ្នែកផលិកម្មសត្វសរុបបាន ៥ ១០០ ០០០ ០០០លានដុល្លារ នាំចេញ ៤៥ ៧៩០ ៨១០លានដុល្លារ ផ្នែកផលិផលជលផលសរុបបាន ១ ៧១២ ៨០០ ០០០លានដុល្លារ នាំចេញ ៤ ០៩៩ ៥៣០លានដុល្លារ ផ្នែកព្រៃឈើសរុបបាន ៧៨ ៦៣៦ ៩៦៣លានដុល្លារនាំចេញ ៦០ ៤០១ ៩០៤លានដុល្លារ និងផ្នែកកៅស៊ូសរុបបាន ៦០៤ ៦៩៨ ២១៦លានដុល្លារ នាំចេញ ៦០៤ ៦៩៨ ២១៦លានដុល្លារ៕