មាន ២ ទីតាំងលើដងខ្លួនមនុស្សស្រី ដែលត្រូវបានអ្នកជំនាញដាស់តឿនថា ពេលងូតទឹក អ្នកគួរតែយកចិត្តទុកដាក់សម្អាត និងម៉ាស្សា ដើម្បីជម្រុញចរន្តឈាម ល្អសម្រាប់សុខភាព។
ការងូតទឹកជាអ្វីដែលអ្នករាល់គ្នាធ្វើជារៀងរាល់ថ្ងៃ។ កុំគិតអី ងូតទឹកគ្រាន់តែសម្អាតភាពកខ្វក់ ញើស។ ការងូតទឹក គឺពិតជាការព្យាបាលដើម្បីជួយឱ្យអ្នកមានសុខភាពល្អ។
ជាពិសេសសម្រាប់នារីៗ ពេលងូតទឹកគួរយកចិត្តទុកដាក់ ២ ចំណុចខាងក្រោម ដែលនឹងជួយជម្រុញចលនាឈាមរត់ ការពារការឈឺចាប់ពេលមករដូវ និងជួយឱ្យរាងកាយមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺរោគស្ត្រី។
១. ពោះ
ក្បាលពោះ ប្រហែលជាកន្លែងដែលមនុស្សជាច្រើន មិនសូវយកចិត្តទុកដាក់ពេលងូតទឹកពេកទេ។ ប៉ុន្តែប្រសិនបើអ្នកសម្អាតតំបន់នេះដោយប្រុងប្រយ័ត្ន វាអាចជម្រុញការរំលាយអាហារនៅក្នុងពោះ និងជួយឱ្យឈាមរត់ក្នុងតំបន់ក្រពះកាន់តែប្រសើរឡើង។ នេះក៏មានឥទ្ធិពលលើការឈឺចាប់ពេលមករដូវ ដែលមនុស្សស្រីប្រឈមមុខជារៀងរាល់ខែ។
ដោយសារតែការសម្អាតតំបន់ពោះឱ្យបានហ្មត់ចត់ កន្លែងនេះក៏នឹងត្រូវបានម៉ាស្សាផងដែរ ដូច្នេះវាមានប្រសិទ្ធភាពធ្វើឱ្យស្បូនមានភាពកក់ក្តៅ កាត់បន្ថយរោគសញ្ញានៃការឈឺចុកចាប់ពេលមករដូវ និងការពារហានិភ័យនៃជំងឺរោគស្ត្រី។
២. ម្រាមជើង
កន្លែងមួយដែលមើលរំលងបំផុតនៅក្នុងផ្កាឈូក គឺនៅចន្លោះម្រាមជើងរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកសម្អាតតំបន់ម្រាមជើងឱ្យបានហ្មត់ចត់ អ្នកអាចសម្អាតបាក់តេរីនៅលើជើងបាន និងមានប្រសិទ្ធភាពជម្រុញចរាចរឈាមក្នុងរាងកាយខាងក្រោម ដូច្នេះវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពស្ត្រី។
តាមរយៈនេះ យើងអាចមើលឃើញថា ការងូតទឹកមិនត្រឹមតែជាទម្លាប់ក្នុងការលាងជម្រះភាពកខ្វក់ និងហត់នឿយចេញពីរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយើងឱ្យចៀសឆ្ងាយពីជំងឺផ្សេងៗផងដែរ។
ដូច្នេះហើយ បើយើងយកចិត្តទុកដាក់សម្អាតពោះ និងម្រាមជើងឱ្យបានច្រើនពេលងូតទឹក វានឹងមានប្រសិទ្ធភាពជម្រុញចលនាឈាមរត់ក្នុងរាងកាយ ធ្វើឱ្យស្បូនមានភាពកក់ក្តៅ កាត់បន្ថយការឈឺចាប់ពេលមករដូវ និងការពារជំងឺផ្សេងៗ។
សម្រាប់ស្ត្រីមួយចំនួនដែលតែងតែអង្គុយយូរ និងអ្នកដែលឧស្សាហ៍ពាក់ស្បែកជើងកែងជើងខ្ពស់ នេះក៏ជាវិធីដ៏ល្អសម្រាប់សម្រាកកាយផងដែរ៕