ភ្នំពេញ៖ ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាតាមការប៉ាន់ស្មានតម្លៃជាទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំកសិកម្មក្នុងឆ្នាំ២០២១ សរុបចំនួនប្រមាណ ១០ ៥៦៧លានដុល្លាអាមេរិក ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងឱ្យដឹងថាយោងតាមរបាយការណ៍បឋមដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២១ កន្លងទៅនេះកម្ពុជាការទទួលផលពីផលិតកម្មដំណាំកសិកម្មមានការកើនលើសឆ្នាំ២០២០ ចំនួន ៣៣,១៥% ។ ក្នុងនោះតម្លៃទទួលបានពីការនាំចេញកសិផលមានវិញ្ញាបនបត្រមានចំនួន ៣ ៩៥៨លានដុល្លា ហើយតម្លៃទទួលបានពីរការនាំចេញកសិផលគ្មានវិញ្ញាបនបត្រមានចំនួន ៩៥៩លានដុល្លា និងតម្លៃទទួលបានពីកសិផលដែលសល់សំរាប់ប្រើប្រាស់ក្នុងស្រុកមានចំនួន ៥ ៦៤៨លានដុល្លាផងដែរ៕