ការសិក្សាជាក់ស្តែងដ៏ធំមួយពីប្រទេសអាហ្វ្រិកខាងត្បូងរកឃើញថា អ្នកដែលឆ្លងមេរោគបំប្លែងខ្លួនអូមីក្រុង គឺ ៨០% មិនទំនងចូលដេកព្យាបាលនៅមន្ទីរពេទ្យទេធៀបនឹងអ្នកដែលឆ្លងមេរោគដែលតា។
ការវិភាគជាក់ស្តែងលើមនុស្សជាង១៦ម៉ឺននាក់ ធ្វើឡើងនៅមុនការចេញរបាយការណ៍ស្រដៀងគ្នាមួយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដែលបង្ហាញថាជនជាតិអង់គ្លេសក៏ទំនងមិនឈឺធ្ងន់ធ្ងរជាមួយនឹងមេរោគបំប្លែងខ្លួនអូមីក្រុងដែរ។
អូមីក្រុងក៏ត្រូវបានរកឃើញដែរថាមិនសូវធ្ងន់ធ្ងរទេ ដោយមានអ្នកជំងឺតិចជាង ៧០% ចូលដេកបន្ទប់សង្គ្រោះបន្ទាន់ ឬត្រូវការខ្យល់អុកស៊ីសែនធៀបទៅនឹងអ្នកដែលសម្រាកនៅមន្ទីរពេទ្យក្នុងរលកមេរោគដែលតា ដែលបានបោកបក់ពាសពេញប្រទេសអង់គ្លេសនៅចន្លោះខែមេសានិងវិច្ឆិកា។
វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូងបានទទូចជាច្រើនសប្តាហ៍ថា អូមីក្រុងមានភាពស្រាលជាងមេរោគបំប្លែងមុនៗចាប់តាំងពីបានជូនដំណឹងអំពីវានៅថ្ងៃទី ២៤ ខែវិច្ឆិកា ហើយបានចោទប្រកាន់ចក្រភពអង់គ្លេសថាបង្កការភ័យស្លន់ស្លោអំពីមេរោគអូមីក្រុង ។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) របស់អាហ្វ្រិកខាងត្បូង ដែលបានអនុវត្តការសិក្សានេះ ដែលមិនទាន់ត្រួតពិនិត្យឡើងវិញនៅឡើយ បាននិយាយថា គេនៅតែមិនអាចឆ្លើយបានថាតើអូមីក្រុងមានសភាពខ្សោយជាងដែលតាឬយ៉ាងណានោះទេ៕