នៅវិហារឧត្តមសាម៉ារីខេត្តប៉ៃលិននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក ប៊ុន សុធា ប្រធានសហគមន៏នៃគ្រឹះបរិស័ទខេត្តប៉ៃលិនបានដឹកនាំលោកគ្រូ អ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋនៃសមាគមន៏គ្រឹះបរិស័ទខេត្ត បានរៀបចំពិធីបុណ្យណូអែលនៃថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល២០២២។ ពិធីបុណ្យណូអែលក៍បានរៀបចំ ប្រគុំដន្រ្តី រាំ ច្រៀង និងសំដែងរឿងខ្លីៗពាក់ព័ន្ធនិងការអប់រំអោយបានយល់ដឹងពីព្រះបន្ទូល ព្រមទាំងបានពិសារ អាហារសាមគ្គីផងដែរ។
ក្នុងឱកាសនោះដែរលោក ប៊ុន សុធា ប្រធានសហគមន៏នៃគ្រឹះបរិស័ទខេត្តប៉ៃលិន បានអោយដឹងថា ៖ការប្រារព្ធពិធីបុណ្យណូអែលគឺធ្វើឡើងជារាងរាល់ឆ្នាំ ដើម្បីអបអរសាទរនៃការចូលឆ្នាំថ្មី នឹងដើម្បីជួបជុំនៅគ្រឹះបរិស័ទ និង លោក គ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្សបានស្តាប់ការផ្សព្វផ្សាយបន្ទូលព្រះយេស៊ូគ្រឹះ នឹងច្រៀងរាំលេងកំសាន្ត អោយមានអារម្មណ៍ សប្បាយរីករាយ ក្នុងលក្ខណៈសាមគ្គីភាព មិត្តភាព មិនប្រកាន់វណ្ណៈ សាសនា នយោបាយអ្វីឡើយ។លោកលើកឡើងថា៖កន្លងមកគ្រឹះបរិស័ទ នឹងលោកគ្រូអ្នកគ្រូតែងតែខិតខំយកចិត្តទុកដាក់បង្រៀន អប់រំ ដល់មនុស្ស អោយចេះប្រព្រឹត្តិតែអំពើល្អ សំរាប់សង្គមទាំងមូល ស្របតាមការណែនាំរបស់ក្រសួងធម្មការនឹងសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ទន្ទឹមនឹងនេះលោក ក៍បានស្នើរដល់អាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធត្រូវបន្តគាំទ្រគ្រប់សកម្មភាពរបស់សមាគមន៏គ្រឹះបរិស័ទ ក្នុងការរួមចំណែកអប់រំប្រៀនប្រដៅដល់មនុស្សអោយប្រព្រឹត្តអំពើល្អគ្រប់ពេល វេលា។ ហើយ បុណ្យគ្រីស្មាស់ ជាភាសាអង់គ្លេស ឬ បុណ្យណូអែលជាភាសាបារាំង គឺជាបុណ្យតែមួយទេ ដែលគេនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺយកលំនាំតាមបែបអាមេរិកាំង និងជាបុណ្យ សាំង នីកូឡា តាមរបៀបអ៊ឺរ៉ុប។ នៅអាមេរិក «លោកតាណូអែល»មានឈ្មោះថា «សានតា ក្លូស (Santa Claus – ឈ្មោះហៅតាម សំនៀងរបស់ជនជាតិហូឡង់)» ហើយបានចេញជារូបរាងឡើង នៅសតវត្សទី១៩។ នៅបារាំង គេទើបនឹងចាប់ផ្ដើមនិយាយខ្លាំង ពី«លោកតាណូអែល» នៅកណ្ដាលសតវត្សទី២០ប៉ុណ្ណោះ។ ការងាររបស់ «សានតា ក្លូស ឬ លោកតាណូអែល» គឺដើរចែកអំណោយ ដល់កូនក្មេងណា ដែលស្លូតបូត ត្រឹមត្រូវ នៅក្នុងរាត្រីបុណ្យថ្ងៃទី២៤ ចូលមកថ្ងៃទី២៥ធ្នូ៕