គ្រប់គ្នាដឹងហើយថា ហឺតជាជម្ងឺពិបាកព្យាបាលណាស់។ អ្នកកើតជម្ងឺនេះគឺពិបាកដកដង្ហើម ឆាប់ហត់។ ខាងក្រោមនេះជារូបមន្តធម្មជាតិ ដែលមនុស្សភាគច្រើនអនុវត្តន៏ និងទទួលបានផលវិជ្ជមាន៖ធាតុផ្សំ៖- ក្រូចសើច- ម្រេចខ្មៅ- ស្រាស
របៀបធ្វើ៖ ចិតយកសំបកខៀវរបស់ក្រូចសើចប៉ុណ្ណោះ ហើយចិញ្ច្រាំឱ្យល្អិតៗ។ កុំយកដោយសាច់ស។ - ម្រេចខ្មៅត្រូវកិនឱ្យម៉ដ្ឋ។ - លាយម្រេចជាមួយសំបកក្រូចសើចក្នុងបរិមាណស្មើសាច់គ្នា (លុញប៉ុនក្រូចឆ្មា) ហើយរុំក្នុងក្រណាត់មួយឱ្យតឹង ហើយដាក់ចូលមួយកែវដែលមានគម្រប (កន្លះលីត្រ)។ រួចចាក់ស្រាសចូលកែវនោះកុំឱ្យពេញពេក ហើយគ្របចោល ៧ ថ្ងៃ។
បន្ទាប់មកត្រូវផឹកស្រាសនោះ ១ ស្លាបព្រាបាយមុនអាហារពេលព្រឹករាល់ថ្ងៃ ឱ្យបានរយៈពេល ២ អាទិត្យ ជម្ងឺហឺតច្បាស់ជាជា១០០%។ចំណាំ៖ ដោយស្រាសមានខ្លិនមិនល្អ លោកអ្នកអាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបំបាត់ខ្លិន៕*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។