ខេត្តកែប៖ រូបព្រះពុទ្ឋរូបមួយអង្គឈរលើបល្ល័ងស្ថិតក្នុងទីអារាមមួយក្បែរសមុទ្រកែប កំពុងតែអង្រួនចិត្តពុទ្ឋបរិស័ទ នៅពេលបានឃើញផ្ទាល់ភ្នែក ។ រូបព្រះពុទ្ធនេះត្រូវគេរំពឹងថា បានប្លែកសម្រាប់ខេត្តកែបទៀតផង ។ នៅពេលយើងធ្វើដំណើរឡើងមកដល់វត្តមួយ មានឈ្មោះថា «វត្តសត្ថាធម្មវិហារ» ឬ(ភ្នំពោន) ស្ថិតក្នុងភូមិលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អេរ ខេត្តកែប គឺមានផ្ទៃខាងលើមើលឃើញសមុទ្រកែបដ៏ធំ ។
ជាពិសេសនោះ លោកអ្នកពិតជាបានឃើញបណ្តាកោះមួយចំនួនលើផ្ទៃសមុទ្រខ្មែរ មានដូចជាកោះទន្សាយ និងកោះនានាជាដើម ។ លោកអ្នកមកសមុទ្រកែបអាចមកកាន់ទីតាំងខាងលើ ពិតជាទាក់អារម្មណ៍ឱ្យជក់ចិត្តសប្បាយឃើញនូវទេសភាពស្អាតៗ ហើយអារម្មណ៍ល្អបានមកធ្វើបុណ្យនៅលើភ្នំផងគយគន់ឃើញទឹកសមុទ្រដ៏ខៀវស្រងាត់ផង ។