ទឹកអំពៅជា ភេសជ្ជៈបែបធម្មជាតិមួយ ដែលរស់ជាតិរបស់វាផ្អែមឆ្ងាញ់ ហើយក៏ជាភេសជ្ជៈធម្មជាតិពេញនិយមផងដែរ។ មេឃក្ដៅខ្លាំង គ្រាន់តែផឹកវាមួយកែវ មិនត្រឹមតែបំបាត់ការស្រែកទឹកនោះទេ ថែមទាំងទទួលបាន ផលប្រយោជន៏ជាច្រើនថែមទៀតផង ដែលពួកយើងពុំបានដឹងពីមុនមក។ ទឹកអំពៅផ្ទុកទៅដោយសារធាតុ (សូដ្យូម ជាតិសរសៃ វីតាមីនB6 ផូរស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ព្រមទាំងសារធាតុរ៉ែផងដែរ)
ទន្ទឹមនឹងនេះផងដែរ KH OSJA សូមនែនាំប្រិយមិត្ដមកតាមដាន ផលប្រយោជន៏របស់ផ្សេងទៀត ដូចខាងក្រោម ៖
១. ជាតិស្ករក្នុងទឹកអំពៅ ជួយផ្ដល់ថាមពលភ្លាមដល់រាង្គកាយ យើងទាំងមូល ហើយមិនបណ្ដាលអោយយើងធាត់នោះទេ។
២. មនុស្សស្រីពេលមករដូវ បណ្ដាលអោយបាត់បង់ឈាមជាច្រើន ទឹកអំពៅជួយបំពេញជាតិទឹកយ៉ាងល្អសម្រាប់ស្រ្ដី។
៣. ពេលមានបញ្ហាទល់លាមក វាជួយសំរួលដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាមានសារធាតុ ប៉ូតាស្យូម ដែលអាចជួយព្យាបាលបានយ៉ាងពូកែ។
៤. កាល់ស្យូមជួយអោយ សុខភាពឆ្អឹងរឹងមាំ។
៥. នៅពេលដែលលោកអ្នក មានរបួស ឬក៏ ដំបៅវានិងជួយអោយ ជាសោះស្បើយបានយ៉ាងឆាប់រហ័ស។
៦. សម្រាប់អ្នកដែលគិតច្រើន ធ្វើអោយមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ដំណើរការមិនសូវល្អ វានិងជួយធ្វើអោយដំណើរការបានល្អវិញ។
៧. មុនគឺជា ជំងឺសើរស្បែកម្យ៉ាង ដែលវាកើតឡើងនូវពេលបំរែបំរួលអ័រម៉ូននៅក្នុងខ្លួន ប្រសិនបើលោកអ្នកពិសារទឹកអំពៅច្រើនវានិងជួយកម្ចាត់មុន នៅលើស្បែក។
៨. ពេលដែលលោកអ្នកមានអាការៈ ឈឺក្បាល និង អស់កំលាំង ទឹកអំពៅគឺជា ភេសជ្ជៈដល់ពូកែក្នុងការប្រឆាំង ការឈឺក្បាល ហើយនឹងអស់កម្លាំង។
៩. ជួយអោយស្បែកក្បាល ព្រមទាំងសរសៃសក់ មានសុខភាពល្អព្រមទាំង រលូង និង ទំងំ ថែមទៀតផង។
១០. នៅពេលប្រព័ន្ធភាពស៊ាំ ចុះខ្សោយ វាធ្វើអោយ រាងកាយ យើងទាំងមូលងាយនិង ឆ្លងជំងឺផ្សេងៗបានយ៉ាងឆាប់រហ័ស ទឹកអំពៅ ជួយអោយប្រព័ន្ធភាពស៊ាំមានភាពរឹងមាំឡើងវិញ។
១១. ជួយធ្វើអោយកម្រិតជាតិស្ករ ក្នុងឈាម មានភាពថេរ ដែលអាចការពារដល់ជំងឺទឹកនោមផ្អែម។
១២. សារជាតិម្យ៉ាង មានឈ្មោះថា Mongonea និងជួយផលិតអ័រម៉ូនភេទ បានយ៉ាងល្អ។
១៣. ជួយបង្កា ថែមទាំងការពារ ពីជំងឺ មហារីក និង សរសៃបេះដូង។
១៤. ទឹកអំពៅនឹង ជួយផលិតកោសិកាឈាមក្រហមបានយ៉ាងឆាប់រហ័ស។
១៥. ជួយបំបាត់ក្លិន ដែលមិនល្អក្នុងមាត់ ព្រមទាំងការពារជំងឺធ្មេញពុក៕