ទូរសព្ទនាំមកនូវភាពងាយស្រួលជាច្រើនដល់ជីវិតប្រចាំថ្ងៃ ប៉ុន្តែវាក៏អាចបង្កជំងឺជាច្រើនដល់មនុស្សយើងផងដែរ ប្រសិនបើអ្នកប្រើប្រាស់មិនត្រឹមត្រូវ និងប្រើប្រាស់ច្រើនលើសកំណត់ពេក។
ទូរសព្ទ គឺជាវត្ថុដែលមនុស្សយើងត្រូវប្រើជាចាំបាច់បំផុត។ ចាប់តាំងពីពេលភ្ញាក់ពីដំណេករហូតដល់ពេលចូលគេង មនុស្សភាគច្រើន រមែងកាន់ទូរសព្ទជាប់នឹងដៃស្ទើរតែគ្រប់ពេល។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកសុខភាពព្រមានធ្ងន់ៗ នៅពេលណាមួយដែលអ្នកមិនគួរប្រើទូរសព្ទជាដាច់ខាត ព្រោះវាមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ នោះគឺចាប់ពីម៉ោង ១១ យប់តទៅ។
យោងតាមអ្នកជំនាញផ្នែកសុខភាពនៅ Boldsky ពន្លឺពណ៌ខៀវពីអេក្រង់ទូរសព្ទក្លាយជាពន្លឺខ្លាំងនៅពេលយប់។ វាមិនត្រឹមតែប៉ះពាល់ដល់ការមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ការផលិតអ័រម៉ូន Melatonin ដែលទទួលខុសត្រូវចំពោះការគេងផងដែរ។ ប្រសិនបើអ្នកប្រើទូរសព្ទរបស់អ្នកជាប្រចាំនៅពេលយប់ជ្រៅ រាងកាយរបស់អ្នកនឹងមានការប្រែប្រួលអវិជ្ជមាន។
នេះជាផលប៉ះពាល់នៃការប្រើទូរសព្ទក្រោយចាប់ពីម៉ោង ១១ យប់!
១. ឥទ្ធិពលលើពេលវេលានៃការគេង
ពន្លឺពណ៌បៃតងនៃអេក្រង់ទូរសព្ទ ប៉ះពាល់ដល់ការផលិតមេឡាតូនីន។ នេះគឺជាអរម៉ូនដែលជួយមនុស្សឱ្យគេងលក់ស្រួល និងគ្រប់គ្រងវដ្តនៃការគេងឱ្យកាន់តែប្រសើរឡើង។ ដូច្នេះហើយ ការប្រើទូរសព្ទពេលយប់នឹងធ្វើឱ្យអ្នកគេងមិនលក់ ឬពិបាកក្នុងការគេង។ លើសពីនេះ ការមមាញឹកក្នុងការប្រើប្រាស់ទូរសព្ទ នឹងធ្វើឱ្យអ្នកចូលគេងនៅពេលក្រោយ ដោយហេតុនេះកាត់បន្ថយពេលវេលាគេងសរុបនៃថ្ងៃ។
២. រីទីណាខូច
ពន្លឺពណ៌ខៀវដែលបញ្ចេញដោយអេក្រង់ទូរសព្ទមានរលកខ្លី។ វាកំពុងព្រិចភ្នែកឥតឈប់ឈរ ប៉ះពាល់ដល់ការមើលឃើញ ថែមទាំងបំផ្លាញរីទីណាទៀតផង។ យោងទៅតាមសមាគមន៍ជំងឺ Macular Degeneration របស់អាមេរិក ពន្លឺពណ៌ខៀវដែលបញ្ចេញតាមទូរសព្ទអាចបំផ្លាញរីទីណា ដែលនាំឱ្យមើលឃើញព្រិលៗបណ្តោះអាសន្ន (បាតុភូតនៃការបាត់បង់ការមើលឃើញភ្លាមៗ ហើយអាចត្រឡប់មកធម្មតាវិញ ជាធម្មតាគិតជាវិនាទី ឬនាទី)។
៣. ការកើនឡើងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
ការសម្លឹងមើលទូរសព្ទរបស់អ្នកបន្ទាប់ពីម៉ោង ១១ យប់ មិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់អ្នកទៀតផង។ ពន្លឺពណ៌ខៀវចេញពីអេក្រង់ទូរសព្ទអាចរំខានអ័រម៉ូន និងការគេង។ នៅពេលដែលវាកើតឡើង វាអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ លើសពីនេះ ការគេងមិនលក់ដោយសារតែការប្រើប្រាស់ទូរសព្ទច្រើនហួសហេតុពេក ក៏ធ្វើឱ្យរាងកាយចុះខ្សោយ ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ និងផ្លូវចិត្តមិនល្អ។
៤. សម្ពាធភ្នែក
នៅពេលដែលវាងងឹត ហើយពន្លឺពណ៌ខៀវពីទូរសព្ទ ចាំងចូលភ្នែកដោយផ្ទាល់ វានឹងបង្កឱ្យឈឺភ្នែក និងក្រហាយភ្នែក។ ប្រសិនបើអ្នកបន្តប្រើទូរសព្ទនៅពេលយប់បែបនេះ វាអាចបណ្តាលឱ្យខូចខាតដល់ការមើលឃើញជាអចិន្ត្រៃយ៍។
៥. ឥទ្ធិពលលើការចងចាំ
ការប៉ះពាល់ស្មាតហ្វូនច្រើនពេក អាចជះឥទ្ធិពលអវិជ្ជមានដល់ការចងចាំរបស់អ្នក។ ការប្រើប្រាស់ទូរសព្ទពេលយប់ជាប្រចាំ និងការរំខានដំណេក ធ្វើឱ្យខួរក្បាលមិនអាចជួសជុលការតភ្ជាប់ដែលខូចបាន។ នោះជាមូលហេតុមួយដែលធ្វើឱ្យអ្នកមានការបាត់បង់ការចងចាំ៕