មន្ទីរព័ត៌មានខេត្តប៉ៃលិន សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល)ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន និងដាក់ឱ្យពិគ្រោះថ្លៃ ចំនួន០២គម្រោងគឺ ការផ្គត់ផ្គងប្រេងឥន្ធនៈ និងប្រេងរំអិល និងការថែទាំ និងជួសជុលសម្ភារ និងឧបករណ៏បច្ចេកទេស ពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការជូនមន្ទីរព័ត៌មានខេត្តប៉ៃលិន បានរៀបចំឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ ។
-ឯកសារពិគ្រោះថ្លៃ មានដាក់លក់នៅក្រុមលទ្ធកម្មនៅមន្ទីរព័ត៌មានខេត្តប៉ៃលិនដែលមានអាស័យដ្ឋាន ភូមិប៉ាហ៊ីត្បូងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនចាប់ពី ថ្ងៃពុធ១៥កើត ខែមាឃ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៥តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០៩៧ ៧២ ២៧ ២១៨ )។
-ឯកសារពិគ្រោះថ្លៃ ឈប់ទទួលពាក្យ ថ្ងៃពុធ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៣.០០នាទីរសៀល។
-ការបើក សំណើពិគ្រោះថ្លៃ និងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាស័យដ្ឋានខាងលើវេលាម៉ោង៣.០០នាទីរសៀលថ្ងៃពុធ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំណត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃ បានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយ មន្ត្រីលទ្ធកម្មមន្ទីរព័ត៌មាន ដើម្បីទិញឯកសារពិគ្រោះថ្លៃ នឹងសាកសួរព័ត៌មានដែលទាក់ទង និងការពិគ្រោះថ្លៃនេះ ។