គ្រាប់ជីមិនមែនគ្រាន់តែជាអាហារដែលល្អចំពោះសុខភាពប៉ុណ្ណោះទេ តែយើងក៏អាចច្នៃយកវាមកលើកសម្រស់បានាផងដែរ។ វាសម្បូរទៅដោយកាបូអ៊ីដ្រាត អាស៊ីដខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីនល្អៗជាច្រើន។
ខាងក្រោម គ្រូពេទ្យក្នុងស្រុក បង្ហាញពីវិធីយកគ្រាប់ជីធ្វើម៉ាសបិទមុខ ជាមួយធាតុផ្សំមួយចំនួនផ្សេងទៀត ហើយបង្ហាញពីប្រយោជន៍របស់វាដូចខាងក្រោម៖
*គ្រឿងផ្សំ:
ស្វាយកូរហើយ ២ ស្លាបព្រាបាយ គ្រាប់ជី ១ ស្លាបព្រាកាហ្វេ ទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ស្លាបព្រាកាហ្វេ
*វិធីធ្វើ:
ត្រាំគ្រាប់ជីក្នុងទឹក ដល់ពេលវារីកធំទុកវាក្នុងទូទឹកកកត្រជាក់ធម្មតា រយៈពេល ១០ ទៅ ១៥ នាទីឲ្យវាចូលគ្នាស្អិត
យកគ្រឿងផ្សំ ២ មុខខាងលើ មកដាក់ចូលចានតែមួយហើយកូរវាបញ្ចូលគ្នា
ពេលបានជាល្បាយចូលគ្នាសព្វហើយ យើងយកវាមកប៉ាតលើមុខធ្វើដូចជាម៉ាស ហើយទុកចោលរយៈពេល ១២ នាទី សឹមប្រើប្រាស់ទឹកត្រជាក់លាងមុខចេញ។
*អត្ថប្រយោជន៍របស់វាគឺមានដូចខាងក្រោម៖
ជួយបំបាត់ស្នាមអុជខ្មៅ: កាំរស្មីអុលត្រាវីយូឡេ (UV) គឺជាមូលហេតុចម្បងមួយ បណ្តាលឲ្យខូចស្បែក និងឡើងអុជខ្មៅ ដូច្នេះគ្រាប់ជីជារបស់ដែលងាយរក ក្នុងការយកមកជួយបំបាត់ការរលាកទាំងនោះ ហើយវាក៏ជារបាំងអាចជួយកម្ចាត់ស្នាមអុជខ្មៅ និងការពារស្បែកយ៉ាងល្អផងដែរ។
ជួយឲ្យស្បែកមានសំណើម: របាំងធម្មជាតិរបស់ស្បែក គឺជាស្រទាប់ខាងក្រៅ តែពេលខ្លះវាស្ងួត វាគ្មានសំណើម ហើយធ្វើឲ្យរបាំងនោះចុះខ្សោយ បណ្តាលឲ្យស្បែកប្រែទៅជាជ្រីវជ្រួញ និងយារធ្លាក់។ ការប្រើប្រាស់ម៉ាសគ្រាប់ជី គឺអាចជួយពង្រឹងមុខងាររបាំងធម្មជាតិនោះបានយ៉ាងមានប្រសិទ្ធភាព៕