ទំពាំងជាអាហារដែលគេច្នៃ យកទៅបន្ថែមឱជារសក្នុងមុខម្ហូប ដូចជាសម្ល ខ និងឆាមួយចំនួនជាដើម។ យ៉ាងណាសម្រាប់មនុស្ស ៥ ប្រភេទខាងក្រោមនេះ មិនគួរទទួលទានទំពាំងនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពជាខ្លាំង៖
១) អ្នករលាកសន្លាក់
ដោយសារតែការទទួលទានទំពាំង វាអាចបង្កើនបរិមាណអាស៊ីដអ៊ុយរិកនៅក្នុងឈាម ជាលទ្ធផលនឹងបណ្តាលឲ្យអ្នកឈឺសន្លាក់ ជួបបញ្ហានោះកាន់តែធ្ងន់ធ្ងរទៅ។ ដូច្នេះអ្នករលាកសន្លាក់ ក៏មិនគួរទទួលទានទំពាំងដែរ។
២) អ្នកមានជំងឺតម្រងនោម
ជាធម្មតាជំងឺតម្រងនោម ឬជំងឺផ្សេងៗទៀតដូចជាទឹកនោមផ្អែម លើសឈាម ក៏មិនគួរទទួលទានទំពាំងដែរ ព្រោះវាមិនបានផ្តល់ប្រយោជន៍អ្វីឡើយ ហើយវាថែមទាំងអាចបង្កផលប៉ះពាល់ដល់ជញ្ជាំងសរសៃឈាមថែមទៀត។
៣) អ្នកដែលមានដំបៅក្រពះ
ជាតិសរសៃជាច្រើន ដែលត្រជាក់នឹងពិបាករំលាយពេលអ្នកទទួលទានត្រពាំង។ ដូច្នេះ អ្នកមានបញ្ហាដំបៅក្រពះ ឬរលាកក្រពះ ក្រិនថ្លើមជាដើម គឺមិនគួរទទួលទានវាឡើយ។
៤) កុមារតូចៗ
អាស៊ីដ Oxalic ដែលមាននៅក្នុងទំពាំង គឺងាយនឹងស្រូបចូលទៅក្នុងរាងកាយ ហើយកុមារស្ថិតនៅដំណាក់កាលលូតលាស់ មិនគួរទទួលទានវាឡើយ ព្រោះអាចបង្កឲ្យប៉ះពាល់ដល់ការអភិវឌ្ឍជាតិកាល់ស្យូម និងស័ង្កសី បណ្តាលឲ្យយឺតយ៉ាវក្នុងការលូតលាស់។
៥) ស្រ្តីមានផ្ទៃពោះ
ការស្រាវជ្រាវបង្ហាញថា ស្រ្តីដែលមានផ្ទៃពោះភាគច្រើនក្រោយទទួលទានទំពាំង គឺងាយបណ្តាលឲ្យពួកគេមានអាការៈឈឺពោះ ឈឺក្បាល ក្អួតចង្អោរ។ ដូច្នេះតាមអ្នកជំនាញបានណែនាំ មិនឲ្យស្រ្តីមានផ្ទៃពោះទទួលទានវានោះទេ ដោយថែមទាំងអាចប៉ះពាល់កូនក្នុងផ្ទៃទៀតផង៕