នៅពេលទទួលទានសាច់មាន់ អ្នកគួរតែជៀសវាងការទទួលទានផ្នែកមួយចំនួន ដែលវាអាចបង្កជាតិពុល ហើយមានសារធាតុអាចប៉ះពាល់សុខភាពច្រើនណាស់៖
១) កញ្ចូញគូថ
ផ្នែកនេះ បើអ្នកខ្លះចូលចិត្ត គឺនិយមទទួលទានណាស់ តែពួកគេមិនធ្លាប់បានដឹងនោះទេ ថាសារធាតុរាវឡាំហ្វាទិចជាច្រើនត្រូវបានប្រមូលផ្តុំនៅទីនោះ។ ជាពិសេសបាក់តេរីជាច្រើននៅផ្នែកនោះ មិនត្រូវបានបំផ្លាញនោះទេ ដូច្នេះអ្នកគួរតែកាត់វាចោល មិនគួរលើកវាមកទទួលទានឡើយ។
២) សរីរាង្គខាងក្នុង
ដូចជាផ្នែកថ្លើម បេះដូង ពោះវៀន លំពែង សួត របស់មាន់ សុទ្ធតែជាសរីរាង្គ ដែលអ្នកគួរតែជៀសវាង ព្រោះវាមានផ្ទុកនៅសារធាតុពុលជាច្រើន ដែលអាចបង្កហានិភ័យទៅជាការពុល ការឆ្លងមេរោគ បាក់តេរី ឬវីរុសណាមួយដោយមិនដឹងខ្លួន។ ជាពិសេសគឺថ្លើមមាន់ ដែលវាមានផ្ទុកសារធាតុមិនល្អជាច្រើន ហើយជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ ឬត្រូវបំបៅដោះកូន គឺមិនត្រូវទទួលទានឡើយ។
៣) ស្បែកមាន់
ជាពិសេសសម្រាប់អ្នកមានជំងឺរលាកសន្លាក់ ទឹកនោមផ្អែម និងលើសឈាម មិនគួរទទួលទានស្បែករបស់វាឡើយ។ ស្បែកមាន់ជាធម្មតាក៏ពិបាកសម្អាតដែរ ដូច្នេះមេរោគនៅតែអាចប្រមូលផ្តុំ ហើយអាចរាតត្បាតចូលទៅក្នុងរាងកាយមនុស្ស ពេលយើងទទួលទាន។
សម្រាប់មនុស្សមួយចំនួន ក្រោយទទួលទានផ្នែកនៃស្បែក អ្នកអាចនឹងមានអាការៈឡើងកន្ទួល រមាស់ និងពិបាកដកដង្ហើម។
៤) ទ្រូងមាន់
ជាផ្នែកដែលអ្នកគួរតែទទួលទាន ព្រោះវាមានផ្តល់នៅប្រូតេអ៊ីន ៥៤ ក្រាម ហើយ ៨០ ភាគរយនៃកាឡូរី គឺជាតិប្រូតេអ៊ីន និង ២០ ភាគរយប៉ុណ្ណោះដែលជាខ្លាញ់ធាត់។
៥) ភ្លៅមាន់
ភ្លៅមាន់គ្មានស្បែក ៥២ ក្រាម មានផ្ទុកនៅប្រូតេអ៊ីន ១៣ ក្រាម ដែលមានន័យថា ៥៣ ភាគរយនៃកាឡូរី គឺជាប្រូតេអ៊ីន ហើយ ៤៧ ភាគរយជាខ្លាញ់។ យ៉ាងណាវានៅតែរាប់ថាល្អចំពោះសុខភាពរាងកាយ តែគ្រាន់ថាបើធៀបនឹងទ្រូងមាន់ គឺទ្រូងមាន់ល្អជាង៕