ក្លិនមាត់មិនល្អ គឺជាស្ថានភាពសុខភាពដ៏គួរឱ្យអាម៉ាស់មួយ ដែលប៉ះពាល់ដល់មនុស្សប្រមាណ ៣០% នៅជុំវិញពិភពលោក។ វាជារឿងធម្មតាទេដែលភ្ញាក់ពីដំណេកដោយមានក្លិនមាត់មិនល្អ។ ប៉ុន្តែនៅពេលដែលអ្នកដុសធ្មេញហើយ តែនៅតែមានបញ្ហានេះទៀត តើវាមកពីមូលហេតុអ្វី?
១. មិនសូវញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាត (ស្ករ)
ការកាត់បន្ថយជាតិកាបូអ៊ីដ្រាតនិងការបង្កើនការទទួលទានប្រូតេអ៊ីនរបស់អ្នក អាចជាកត្តាចម្បងដែលថាតើអ្នកមានដង្ហើមអាក្រក់ឬអត់។ នេះក៏ព្រោះតែវាបណ្តាលឱ្យរាងកាយរបស់អ្នកបំបែកខ្លាញ់ដើម្បីផ្តល់ថាមពលនិងបង្កើតកេតតូន។ កេតតូនច្រើនពេកធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងលើតម្រងនោមរបស់អ្នក និង ធ្វើឱ្យខ្យល់ដង្ហើមអ្នកមានក្លិនមិនល្អ។
២. មិនញ៉ាំអាហារ
មិនថាវាជាការប៉ុនប៉ងដោយចេតនាឬអ្នកកំពុងធ្វើវាសម្រាប់ហេតុផលសាសនាទេ ការមិនញ៉ាំអាហារ អាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ភាពស្រស់ថ្លានៃដង្ហើមរបស់អ្នក។ ការញ៉ាំអាហារយឺតជាងការផលិតទឹកមាត់ នាំឱ្យមានក៏កើតបាក់តេរីដែលបណ្តាលឱ្យមានដង្ហើមអាក្រក់។
៣. ការមិនសូវផឹកទឹក
ការទទួលទានទឹកក្នុងកម្រិតដែលបានណែនាំជារៀងរាល់ថ្ងៃ មានអត្ថប្រយោជន៍ខាងសម្រស់និងសុខភាពជាច្រើន ដូចជាធ្វើអោយខ្យល់ដកដង្ហើមស្រស់ស្រាយពេញមួយថ្ងៃ។ ការខះជាតិទឹកអាចបណ្តាលឱ្យមានជម្ងឺមាត់ស្អុយ ដោយសារតែបាក់តេរីដែលរស់នៅក្នុងមាត់កើនឡើងនៅពេលដែលមាត់ស្ងួត៕