ប៉ៃលិន៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៧សំឡេង លើ ៥២សំឡេង។
គ្រប់ការិយាល័យបោះឆ្នោតទាំង២ សម្រាប់ខេត្តប៉ៃលិន បានដំណើរការរាប់សន្លឹកឆ្នោត ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលដូចខាងក្រោម៖
- មណ្ឌលក្រុងប៉ៃលិន ទទួលបាន ២៣ លើ ២៦សំឡេង
- មណ្ឌលស្រុកសាលាក្រៅ ទទួលបាន ២៤ លើ ២៦សំឡេង
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន លោក គង់ ជឺ បានឱ្យដឹងថា៖ ចាប់តាំងពីម៉ោង ៧ព្រឹកមក ការិយាល័យទាំង២ ដែលមានមណ្ឌលក្រុងប៉ៃលិន ០០០១ (សាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន) និងមណ្ឌលស្រុកសាលាក្រៅ ០០០២ (សាលាបឋមសិក្សាសាលាក្រៅ) មានអង្គបោះឆ្នោតចូលបោះឆ្នោតជាបន្តបន្ទាប់ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ។
អត្ថបទ៖ លោក ញ៉ឹប បូរី