ផ្លែទាប គឺជាប្រភេទផ្លែឈើដែលបានផ្តល់ទៅនឹងសារធាតុចិញ្ចឹមជាច្រើនផងដែរទៅដល់រាងកាយ តែយ៉ាងណាក៏ដោយសម្រាប់មនុស្សទាំងបួនប្រភេទនេះមិនគួរទទួលទាននូវផ្លែទៀបនោះឡើយ។
សូមធ្វើការបញ្ជាក់បន្តិចថា ផ្លែទៀបគឺមានផ្ទុកទៅនឹង វីតាមីន C, ប៉ូតាស្យូម, ជាតិសរសៃ និងសារធាតុរ៉ែសំខាន់សំខាន់មួយចំនួន។ ផ្លែទៀបសាច់សុទ្ធចំនួន ១០០ក្រាម មានផ្ទុក ៦៤ កាឡូរីប្រូតេអ៊ីន , ១,៦ – ៨២៥ ក្រាម, កាលស្យូម ៣៥ មីលីក្រាម និងវីតាមីន C ៣៦មីលីក្រាមជាដើម។
សម្រាប់អ្នកដែលមិនគួរទទួល កាន់តែប្លែកទៀតនោះ
ទី១) មនុស្សដែលលើសទម្ងន់និងធាត់៖
ដោយសារតែផ្លែទៀតគឺមានផ្ទុកទំនិញជាតិស្ករច្រើន ដូច្នេះហើយអ្នកដែលមានជំងឺធាត់ឬក៏លើសទម្ងន់មិនគួរទទួលទាននោះដែរ។ ហើយបើទទួលទាន គួរតែទទួលទាននៅក្នុងបរិមាណតិចបំផុត បើអ្នកទទួលទានផ្លែទាបពី ២០០ ទៅ ២៥០ក្រាម គឺស្មើទៅនឹងការទទួលទានបាយមួយចានគោម។
ទី២) អ្នកដែលកើតមុន
មនុស្សដែលកើតមុន ប្រសិនបើទទួលទានវាច្រើននោះ នឹងនាំឲ្យបាក់តេរីលូតលាស់ធ្វើឲ្យមុខឡើងក្រហាយ ក្រហមនិងរមាស់ជាដើម។
ទី៣) អ្នកដែលខ្សោយតម្រងនោម
អ្នកដែលខ្សោយតម្រងនោមមិនគួរទទួលទាននោះ គឺដោយសារតែ ផ្លែទៀប គឺមានផ្ទុកទៅដោយប៉ូតាស្យូមច្រើន ដែលជាទូទៅអ្នកជំងឺខ្សោយតម្រងនោម ត្រូវតម ទៅដោយអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់។
ទី៤) អ្នកជំងឺទឹកនោមផ្អែម
ដូចគ្នាទៅនឹងអ្នកដែលមានជំងឺទឹកនោមផ្អែម ឬស្ត្រីមានផ្ទៃពោះ ដែលមានប្រវត្តិធ្លាប់កើតទឹកនោមផ្អែមមិនគួរទទួល ផ្លែទៀប នោះដែរ ព្រោះវាមានផ្ទុកទៅនឹងបរិមាណជាតិស្ករខ្ពស់៕