ចង់ឱ្យផ្ទៃមុខស្រសស់ស្អាត សាច់ឈាមភ្លឺថ្លា អ្នកគួរតែទទួលទានចំណីអាហារជាបន្លែ និងផ្លែឈើឱ្យបានច្រើន និយាយរួមជាគន្លឹះសំខាន់ដែលធ្វើឱ្យស្បែកចេញពីក្នុងខ្លួនតែម្តង។
ក្រៅពីការទទួលទានឱ្យស្អាតពីខាងក្នុង ថ្ងៃនេះ សូមលើកឡើងពីអាថ៌កំបាំងមួយចំនួនដែលធ្វើឱ្យអ្នកមានភាពស្រស់ស្អាតបានដូចជា៖
១. ទឹក
– អ្នកគួរតែផឹកទឹក 8 ទៅ 10 កែវក្នុងមួយថ្ងៃ។ ទឹកជួយឱ្យរាងកាយចេញជាតិពុលនិងកាកសំណល់។
– ចៀសវាងការទទួលទានភេសជ្ជៈមានជាតិស្ករ, ការសេពគ្រឿងស្រវឹង។
– ដូចគ្នានេះផងដែរព្យាយាមបរិភោគផ្លែឈើនិងបន្លែដែលមានជាតិទឹកខ្ពស់។
– លាងសម្អាតមុខរបស់អ្នកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃជាមួយទឹកក៏អាចជួយបង្កើនសុខភាពស្បែកនិងរូបរាង។
២. ក្រូចឆ្មារ
– ក្រូចឆ្មារត្រូវបានប្រើដើម្បីសំអាតស្បែក ធ្វើអោយមុខភ្លឺថ្លា បំបាត់ ចំណុចខ្មៅនិងស្លាកស្នាម។
– ផ្លែក្រូចឆ្មារមានអង់ស៊ីមលាងសម្អាតដែលកំចាត់កោសិកាស្បែកដែលស្លាប់និងធ្វើឱ្យស្បែករបស់អ្នករលោងនិងស្រស់ថ្លា។
– ក្រូចឆ្មារជាប្រដាប់សំអាតធម្មជាតិដ៏អស្ចារ្យសម្រាប់អ្នកដែលមានស្បែកខ្លាញ់។
– ដើម្បីបានស្បែកមុខភ្លឺថ្លា យកទឹកក្រូចឆ្មារលាបលើមុខនិងក ទុកចោល10 នាទីហើយបន្ទាប់មកលាងសំអាតជាមួយទឹកធម្មតា
– ដើម្បីបានស្បែកទន់រលោងលាយទឹកក្រូចឆ្មារ ជាមួយនឹងស៊ុតផ្នែកពណ៌ស យកទៅកំដៅរយៈពេលពីរបីវិនាទី(មិនបាច់កំដៅក៏បាន) ទុកអោយត្រជាក់រួចយកទៅលាបលើផ្ទៃមុខ10 នាទីហើយបន្ទាប់មកលាងជម្រះជាមួយទឹកក្តៅ។
៣. ប៉េងប៉ោះ
– ប៉េងប៉ោះស្រស់គឺជាឱសថសំរាប់ស្បែកពីធម្មជាតិដ៏ល្អឥតខ្ចោះ, និងអាចព្យាបាលការកើតមុនបានទៀតផង។
– ដើម្បីធ្វើឱ្យស្បែករបស់អ្នកទន់និងរលោង ចិត ប៉េងប៉ោះស្រស់ស្តើងៗធ្វើជាម៉ាស់ ហើយយកលាបលើមុខ ទុករយៈពេលប្រហែលប្រាំនាទីហើយបន្ទាប់មកលាងវាចេញជាមួយទឹក។ ការធ្វើបែបនេះជាប្រចាំអាចជួយផ្ជិតរន្ធញើស និងធ្វើអោយស្បែកភ្លឺរលោង។
– អាចប្រើការបិទម៉ាស់ប៉េងប៉ោះដើម្បីព្យាបាលការកើតមុន។ អនុវត្តវាទៅកាន់តំបន់ដែលរងផលប៉ះពាល់ហើយទុករយៈពេលមួយម៉ោង រួចលាងជាមួយទឹក។
៤. ផ្លែល្ហុង
ផ្លែល្ហុងមានអង់ហ្ស៊ីម papain គេស្គាល់ថាជាធម្មជាតិដែលមានបាក់តេរីនិងសមត្ថភាពព្យាបាលរបួស។ អង់ហ្ស៊ីមនេះក៏បានជួយសំរាប់ស្បែកខូច។
– ប្រើផ្លែល្ហុងកិនអោយម៉ត់ យកជាម៉ាស់បិតមុខ ទុក15 នាទីហើយបន្ទាប់មកលាងវាចេញជាមួយទឹកធម្មតា។
– ផ្លែល្ហុងអាចជួយកាត់បន្ថយចំណុចពណ៌ត្នោតដោយសារការត្រូវកម្តៅថ្ងៃ។ ដើម្បីអោយកាន់តែមានប្រសិទ្ធិភាព បន្ថែមទឹកក្រូចឆ្មារមួយចំណិតក្នុងម៉ាស់ល្ហុងនេះ។
៥. ត្រសក់
ត្រសក់មានផ្ទុកជាតិទឹកដ៏អស្ចារ្យ, មានpH ជួយការពារមុខពីបាក់តេរីនិងការចម្លងរោគដទៃទៀត។
– ការប្រើប្រាស់ម៉ាស់ត្រសក់អាចការពារកើតមុនក្បាលខ្មៅស្នាមជ្រួញនិងស្បែកស្ងួត។
– ដើម្បីធ្វើម៉ាស់មុខ គឺត្រូវកិនត្រសក់អោយចេញជាល្បាយម៉ត់ លាយជាមួយនឹងទឹកដោះគោ។ យកបិតនៅលើមុខប្រហែល 20 នាទីហើយបន្ទាប់មកលាងជាមួយទឹកក្តៅ។
៦. ទឹកឃ្មុំ
ទឹកឃ្មុំគឺជាធាតុផ្សំធម្មជាតិមួយទៀតដែលអ្នកអាចប្រើដើម្បីទទួលបានស្បែករលោង។
– អនុវត្តលាបទឹកឃ្មុំនៅលើមុខនិងករបស់អ្នកទុកចោលប្រហែល 10 នាទីហើយបន្ទាប់មកលាងវាចេញជាមួយនឹងទឹកត្រជាក់។ នេះជាមធ្យោបាយដោះស្រាយដ៏សាមញ្ញនឹងធ្វើឱ្យស្បែករបស់អ្នកទន់និងរលោង។
– ជម្រើសមួយទៀតគឺលាយស៊ុតផ្នែកពណ៌សជាមួយទឹកឃ្មុំ យកទៅលាបលើមុខរបស់អ្នក ទុកចោល20 នាទីរួចលាងសំអាយវាចេញជាមួយនឹងទឹកត្រជាក់។
៧. ជីអង្កាម
– ដើម្បីកម្ចាត់កើតមុន យកទឹកជីអង្កាមស្រស់លាបនៅលើមុខរបស់អ្នកជារៀងរាល់យប់។
-ចំពោះវិធីអោយស្បែកមុខស្រស់ថ្លា គឺត្រូវកិនស្លឹកជី ជាមួយទឹកក្រូចឆ្មារ និងលាយទឹកក្តៅអ៊ុនៗ រួចយកមកលបផ្ទៃមុខ ហើយបន្ទាប់មកលាងវាចេញជាមួយទឹកក្តៅ។
– ផឹកក្រូចឆ្មារជាមួយនឹងស្លឹកជីអង្កាម ជួយអោយត្រជាក់រាងកាយ និងជួយសម្អាតស្បែករបស់អ្នកពីខាងក្នុង។
៨. រមៀត
រមៀតគឺជាឱសថដែលអាចប្រើដើម្បីព្យាបាលបញ្ហាស្បែកជាច្រើន។
– លាយម្សៅរមៀតជាមួយនឹងទឹកដោះគោដើម្បីជាម៉ាស់បិតមុខ ហើយលាបលើមុខនិងក ជាប្រចាំថ្ងៃធ្វើអោយស្បែកមានភាពស្រស់ស្អាតនិងល្អឥតខ្ចោះ។
– ដើម្បីព្យាបាលរង្វង់ខ្មៅនៅក្រោមភ្នែករបស់អ្នក គឺត្រូវលាយម្សៅរមៀតនិងទឹកម្នាស់ យកមកលាបក្រោមភ្នែកដែលខ្មៅនោះ ៕