ការសិក្សាថ្មីមួយបង្ហាញថា បច្ចេកទេសកែសម្រួលហ្សែនអាចបញ្ឈប់ការរីករាលដាលនៃជំងឺផ្តាសាយបក្សីក្នុងចំណោមសត្វមាន់ និងកាត់បន្ថយហានិភ័យនៃការឆ្លងមកមនុស្ស។
អ្នកវិទ្យាសាស្ត្រអង់គ្លេសបានប្រើប្រាស់ CRISPR-Cas9 ដែលជាឧបករណ៍កែហ្សែនដ៏មានអានុភាព ដើម្បីដាក់កម្រិត ប៉ុន្តែមិនទប់ស្កាត់ទាំងស្រុងនោះទេ នូវមេរោគផ្តាសាយបក្សីពីការឆ្លងដល់មាន់។
ការណែនាំកូនមាន់កែហ្សែនដែលចិញ្ចឹមដោយមន្ទីរពិសោធន៍ទៅកាន់កសិដ្ឋានអាចទប់ស្កាត់ការរីករាលដាលនៃជំងឺនេះដែលវាបានធ្វើឱ្យឧស្សាហកម្មបសុបក្សីរបស់ចក្រភពអង់គ្លេសខាតបង់ជាង ១០០ លានផោន។
ថ្វីត្បិតតែវិធីសាស្ត្ររបស់ក្រុមនេះត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សីឆ្លងពីមាន់ទៅមាន់ក៏ពិតមែន តែវាក៏អាចកាត់បន្ថយហានិភ័យនៃការចម្លងពីមាន់ទៅមនុស្សផងដែរ។
មានតែករណីដ៏កម្រប៉ុណ្ណោះដែលឆ្លងជំងឺគ្រុនផ្តាសាយបក្សី ដែលគេស្គាល់ថា Avian Influenza ឆ្លងមកមនុស្ស ប៉ុន្តែអ្នកជំនាញមានការព្រួយបារម្ភថា ការផ្ទុះឡើងជំងឺរាតត្បាតធំបន្ទាប់អាចជាវា។
ការស្រាវជ្រាវថ្មីនេះត្រូវបានដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Edinburgh សាកលវិទ្យាល័យ Imperial College London និងវិទ្យាស្ថាន Pirbright នៅទីក្រុងសួរី (Surrey)៕