ផ្ទះផ្កាបាណន់ ឬក៏គេច្រើនហៅថា ផ្ទះផ្កា Begonia, ផ្ទះផ្កា Begonia បាត់ដំបង មានទីតាំងស្ថិតនៅ ភូមិបត់សាលា ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល ~13km ពីរង្វង់មូលលោកតាដំបងក្រញ៉ូង។
ផ្ទះផ្កាបាណន់ ស្ថិតនៅក្នុងប្រភេទ៖ កសិដ្ឋានឬចំការ។ រីឯចំណុចសំខាន់ៗនៅ ផ្ទះផ្កាបាណន់ មានដូចជា៖ ញុំស្រាទំពាំងបាយជូ, ដើរទស្សនាកសិដ្ឋាន, ទស្សនាសួនផ្កា និងចំណុចផ្សេងៗទៀត។
ពី ផ្ទះផ្កាបាណន់៖ “ផ្ទះផ្កា Begonia សួរស្តីបាទ! លក្ខណផ្ទះផ្កា Begonia គឺប្រើផ្ទៃដីតូច តែដាំផ្កាបានចំនួនច្រើន។ ពូជឬគ្រាប់ផ្កានាំចូលពីបរទេសទាំងអស់។ លក្ខណដាំ គឺដាំលំអរក្នុងថូ ដាំផ្កាបានចំនួន ពី 25,000ដើម ទៅ 30,000ដើម ក្នុងផ្ទៃដីដ៏តូច។ រាល់ 2ទៅ3ខែផ្លាស់ប្តូផ្កាថ្មីទៅតាមរដូវកាលដូចជា៖ រដូវភ្លៀង រដូវត្រជាក់ រដូវក្តៅ និងទៅតាមប្រភេទរបស់ផ្កាឲ្យសមស្របទៅតាមរដូវនីមួយៗ។”
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំង ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅទីតាំងបានថែមទៀតផង៕