(ក្រិក)៖ ប្រទេសក្រិក ត្រូវដាក់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ឲ្យធ្វើការជាអ្នកសាងសង់ ខណៈដែលប្រទេសនេះ កំពុងប្រឹងប្រែងដើម្បីបញ្ចប់គម្រោងសាធារណៈសំខាន់ៗដូចជាប្រព័ន្ធរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន នៅកោះក្រេត (Crete)។ រដ្ឋមន្ត្រីក្រសួងទេសន្តរប្រវេសន៍របស់ប្រទេសក្រិច បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាល គ្រោងនឹងដាក់ទណ្ឌកម្មជាផ្លូវការទៅលើជនអន្តោប្រវេសន៍ប្រមាណ ៣០០.000 នាក់ដែលមិនមានឯកសារ ឬលិខិតអនុញ្ញាតស្នាក់នៅ បានផុតកំណត់។
ការសម្រេចនេះ គឺមានបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្នុងវិស័យទេសចរណ៍ សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត។ ការសម្រេចនេះដែរ កើតឡើង នៅពេលដែលអឺរ៉ុបកំពុងប្រឈមមុខនឹងរលកថ្មីនៃការធ្វើចំណាកស្រុក ដែលជំរុញឲ្យមានជម្លោះនយោបាយរវាងរដ្ឋសមាជិកសហភាពអឺរ៉ុប រួមទាំងអាល្លឺម៉ង់ និងអ៊ីតាលី និងបង្កឲ្យមានការព្រួយបារម្ភអំពីអ្វីដែលត្រូវធ្វើជាមួយការកើនឡើងនៃចំនួនជនភៀសខ្លួន នៅលើទ្វីបនេះ៕