ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិន ពាក់ព័ន្ធនឹងករណីគ្រឿ.ងញៀ.ននៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។
ជនសង្ស័យខាងលើនេះ មានឈ្មោះ XIONG QI HUI ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅក្រុម១ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀ.ន ចំនួន០៧ កញ្ចប់, ម្សៅពណ៌ស សង្ស័យជាសារធាតុញៀ.នចំនួន០១កញ្ចប់, ថ្នាំគ្រា.ប់ (WY) សង្ស័យជាសារធាតុញៀ.នចំនួន១៦គ្រា.ប់, ទូរស័ព្ទដៃចំនួន០២គ្រឿង, ជញ្ជីងថ្លឹងគ្រឿ.ងញៀ.នចំនួន០១គ្រឿង, នាឡិកាដៃ០១គ្រឿង, ម៉ូតូ០១គ្រឿង, លិខិតឆ្លងដែន០១ក្បាល, ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសាកសួរ និងបន្ដនីតិវិធីតាមផ្លូវច្បាប់៕