(ម៉ាលី) ៖ ការប្រយុទ្ធគ្នាថ្មីៗ បានផ្ទុះឡើងរវាងកងទ័ពរបស់ប្រទេសម៉ាលី និងក្រុមឧទ្ទាមតា្វរេហ្គភាគខាងជើងកាលពីថ្ងៃអាទិត្យ ដោយក្រុមឧទ្ទាមនេះ បានអះអាងថា ខ្លួនបានកាន់កាប់មូលដ្ឋានទ័ពពីរ នៅកណ្តាលទីក្រុងលីរ៉េ ( Lere) ។ សម្ព័ន្ធឧទ្ទាម ដែលហៅថា ការសម្របសម្រួលនៃចលនា Azawad(CMA) បាននិងកំពុងប្រយុទ្ធជាមួយកងទ័ព ចាប់តាំងពីខែសីហា ដែលជាជម្លោះមួយ បានកើតឡើងដោយសារការចាកចេញនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានជួយរក្សាភាពស្ងប់ស្ងាត់ដ៏ផុយស្រួយនោះ អស់រយៈពេលជាច្រើនឆ្នាំ។
ប៉ុន្តែការប៉ះទង្គិចគ្នាហាក់ដូចជាកាន់តែខ្លាំងឡើង ខណៈដែលភាគីទាំងពីរ ស្វែងរកការគ្រប់គ្រងទឹកដីនៅតំបន់វាលខ្សាច់ និងភាគខាងជើងនៃប្រទេសអាហ្រ្វិកខាងលិច ខណៈដែលកងរក្សាសន្តិភាពរបស់UN បានដកខ្លួនចេញ។ កាលពីសប្តាហ៍មុន CMAដែលត្រូវបានបង្កើតឡើងដោយប្រជាជនត្វារេហ្គ ( Tuareg) ដែលចូលចិត្តបំផ្លាស់ទី បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងកងទ័ពចំនួន៤នៅជុំវិញទីក្រុង Bourem ហើយបានដកហូតយានជំនិះ អាវុធ និងគ្រាប់រំសេវ។ ទីក្រុងលីរ៉េ មានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ (៣១៥ ម៉ាយ) ភាគខាងលិចនៃទីក្រុងBourem៕