សួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏សំខាន់ក្នុងរាងកាយមនុស្ស ហើយសុខភាពយើងល្អ ឬមិនល្អ ក៏អាស្រ័យទៅលើកត្តាផ្នែកសួតហ្នឹងដែរ។ ដូច្នេះយើងត្រូវតែប្រាកដថា នឹងមិនមានជាតិពុលនៅក្នុងនោះ ហើយដើម្បីឲ្យសួតដំណើរការទៅបានល្អ គ្រូពេទ្យបានណែនាំនៅអាហារ ១០ ប្រភេទខាងក្រោមដែលអ្នកគួរទទួលទានជាប្រចាំ៖
១០) ការ៉ុត
ការ៉ុតមានផ្ទុកនូវសារធាតុ Carotene និង Lutein ដែលកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសួត។ សារធាតុទាំងនេះ ក៏មានប្រសិទ្ធភាពខ្ពស់ដែលអាចចូលទៅសម្អាតជាតិស្លេសចេញពីក្នុងសួតផងដែរ។
៩) ខ្ទឹមបារាំង
វាមានឥទ្ធិពលទៅលើប្រព័ន្ធដង្ហើម ហើយអាចកាត់បន្ថយការក្អក និងជំងឺផ្តាសាយ។ ខ្ទឹមបារាំងនេះសោតក៏ជួយឲ្យសួតដំណើរការបានល្អផងដែរ។
៨) ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកនូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយទ្រទ្រង់រាងកាយឲ្យរឹងមាំ និងប្រព័ន្ធដង្ហើមអាចដំណើរការល្អ។
៧) ម្ទេស
ម្ទេសសំបូរទៅដោយវីតាមីន A និង C ដែលល្អសម្រាប់ប្រព័ន្ធភាពសាំ ប្រឆាំងនឹងការឆ្លងមេរោគ។ វាក៏ជួយជំរុញក្នុងការសម្អាតជាតិពុលនៅក្នុងសួតបានផងដែរ។
៦) ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយសម្អាតជាតិពុលនៅក្នុងសួត។ ជាពិសេសសម្រាប់អ្នកឧស្សាហ៍ជក់បារី គួរតែទទួលទានផ្កាខាត់ណាខៀវឲ្យបានច្រើន។
៥) ក្រូចថ្លុង
ក្រូច្លថុងមិនត្រឹមតែជាប្រភពដែលផ្តល់ឲ្យរាងកាយនូវវីតាមីន C ប៉ុណ្ណោះទេ វាក៏មានមុខងារជួយសួតពីការឆ្លងជំងឺនានាបានផងដែរ។
៤) ខ្ញី
ខ្ញីមានផ្ទុកនូវម៉ាញ៉េស្យូម និងបេតាការ៉ូទីន ដែលវាអាចផ្តល់ប្រយោជន៍ដ៏ល្អសម្រាប់រាងកាយ ហើយអាចកម្ចាត់នៅកោសិកាដែលអាចវិវត្តទៅការកើតមហារីកសួត។
៣) តែរុក្ខជាតិ
ប្រភេទតែរុក្ខជាតិមានផ្ទុកនូវសារជាតិដែលល្អបញ្ចៀសការកើតជំងឺក្អក ស្លេសដែលមាននៅក្នុងផ្លូវដង្ហើម។
២) ខ្ទឹមស
វាអាចការពារនិងព្យាបាលជំងឺមួយចំនួន ដូចជាលើសឈាម ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមនេះជាដើម។ គេណែនាំឲ្យមានទម្លាប់ទទួលទានខ្ទឹមសនេះជាប្រចាំ។
១)រមៀត
រមៀតមានផ្ទុកនូវជាតិ Curcumin ដែលជួយការពារជំងឺមហារីកសួត លើសពីនេះទៀតវាក៏មានឥទ្ធិពលប្រឆាំងនឹងជំងឺរលាកមួយចំនួនផងដែរ៕