មីកញ្ចប់គឺជាអាហាររហ័សពេញនិយមនៅជុំវិញពិភពលោក។ ប៉ុន្តែពួកវាមានសារធាតុចិញ្ចឹមទាប ហើយអាចប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នក ប្រសិនបើញ៉ាំច្រើនពេក។
ខាងក្រោមនេះ ជាគ្រឿងផ្សំក្នុងមីកញ្ចប់ដែលមិនល្អចំពោះសុខភាពសូម្បីតែបន្តិចណាឡើយ។
សូដ្យូម៖ មីកញ្ចប់មានជាតិសូដ្យូមខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង និងជំងឺតម្រងនោម។
ខ្លាញ់៖ មីកញ្ចប់មានជាតិខ្លាញ់ខ្ពស់ អាចបង្កើនហានិភ័យនៃការធាត់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
កាបូអ៊ីដ្រាត៖ មីកញ្ចប់មានកាបូអ៊ីដ្រាតខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ហើយអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន និងមានអារម្មណ៍ឃ្លានលឿនជាងមុន។
សារធាតុរក្សាទុក៖ មីកញ្ចប់ ច្រើនតែមានសារធាតុរក្សាទុក អាចបង្កើនហានិភ័យនៃជំងឺមហារីក។
MSG៖ មីកញ្ចប់ច្រើនតែមាន MSG អាចបង្កើនហានិភ័យនៃជំងឺតម្រងនោម និងអាចបង្កើនចំណង់អាហារ។
ស្របពេលដែលមីកញ្ចប់ជាអាហារបំផ្លាញសុខភាព ប៉ុន្តែនៅតែមានអ្នកនិយមទទួលទាន ហើយក្នុងនោះមានអាហារមួយចំនួនដែលមិនគួរទទួលទានរួមជាមួយនោះទេ។
ភេសជ្ជៈ៖ ភេសជ្ជៈមានជាតិស្ករ និងជាតិកាហ្វេអ៊ីនខ្ពស់ ដែលអាចរលាកក្រពះ និងធ្វើឲ្យការទល់លាមកកាន់តែធ្ងន់ធ្ងរ
ទឹកដោះគោ៖ ទឹកដោះគោមានប្រូតេអ៊ីនខ្ពស់ អាចបណ្តាលឲ្យរាងកាយស្រូបយកសូដ្យូមកាន់តែច្រើននៅក្នុងមីកញ្ចប់។
ស៊ុត៖ ស៊ុតមានកូលេស្តេរ៉ុលខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺបេះដូង។
សាច់កែច្នៃ៖ សាច់កែច្នៃមានសារធាតុបង្កមហារីកច្រើន អាចបង្កើនហានិភ័យនៃជំងឺមហារីក។
ជ្រក់ត្រសក់៖ មានជាតិសូដ្យូមខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺលើសឈាម។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ញ៉ាំមីកញ្ចប់ គួរតែទទួលទានជាមួយបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ។ វានឹងបង្កើនសារធាតុចិញ្ចឹម និងកាត់បន្ថយហានិភ័យសុខភាព៕