(កំពង់ឆ្នាំង)៖ បុរសជាអ្នកចំការដាំម្ទេសម្នាក់ឈ្មោះ សុភី មានទីលំនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ហាងឆេងផ្លែម្ទេសលក់បោះដុំឲ្យម៉ូយមកទទួលទិញដល់ចម្ការមួយគីឡូលក់បានថ្លៃតែមួយពាន់ ១ ៥០០ រៀល ក្នុងមួយគីឡូ ធ្លាក់ចុះពាក់កណ្ដាល បើប្រៀបធៀបពីពេល ៣ ខែមុន។លោក សុភី បានបន្តថា ចម្ការម្ទេសខ្មាំងដែលលោកដាំនេះ នៅលើដីទំហំជាង ៥០ អាដែលលោកបានជួលពីគេក្នុងមួយរដូវ ៣០ ម៉ឺនរៀល និងមកដល់ពេលនេះលោកបេះផ្លែម្ទេសខ្មាំងលក់បានប្រមាណ១០ ដងហើយ ដោយក្នុងម្តងបេះម្ទេសបាន ប្រមាណ ៣០ គីឡូ។
ក្នុងការប្រមូលបេះផ្លែម្ទេសនេះទៀតសោត លោកក៏ត្រូវការជួលអ្នកស្រុកឲ្យជួយបេះផងដែរ ដោយគិតថ្លៃឈ្នួលបេះម្ទេសបាន ក្នុងមួយគីឡូ ១ ពាន់រៀល។ បើប្រៀបធៀបក្នុងពេល នេះគឺផ្លែម្ទេសមួយគីឡូផាត់ថ្លៃឈ្នួលបេះទៅលោកនៅសល់បានតែ ៥០០ រៀលប៉ុណ្ណោះ។ ប៉ុន្តែកាលពីដើមដៃក្នុងមួយគីឡូអាចសល់ប្រាក់ ២ ៥០០ រៀល។ទោះបីបែបណាការដាំដុះដំណាំម្ទេសនេះ មិនខាតបង់នោះទេ គឺលោកបានចំណេញខ្លះៗដែរគ្រាន់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបា នមួយគ្រាផងដែរ។ ដោយឡែកសម្រាប់ផ្លែម្ទេសខ្មាំងពណ៌សឬខ្លះហៅថាម្ទេសគុយទាវនេះ តម្លៃលក់នៅលើទីផ្សារក្នុងក្រុងកំពង់ឆ្នាំងមានតម្លៃពី ៥ ០០០ ទៅ ៦ ០០០ រៀល តែកាលពី ២-៣ខែមុន តម្លៃម្ទេសនេះនៅទីផ្សារមានតម្លៃពី ៨ ០០០ រៀល ទៅ ១ ម៉ឺនរៀល។ប្រជាកសិករបានឲ្យដឹងថា ជាធម្មតាដំណាំកសិកម្ម ដូចជាល្ពៅ ត្រសក់ ត្រឡាចននោង ឬពោត ដែលដាំដុះបានផលលើកដំបូងពិតជាលក់បានថ្លៃ។
និងបើធ្លាក់ដល់ចុងដៃសំបូរច្រើនហើយនោះ តម្លៃក្នុងទីផ្សារពិតជាចុះថោកហើយ ព្រោះការទិញលក់ដូរគឺជាទីផ្សារសេរី និងគ្មានអ្វីគួរឱ្យឆ្ងល់នោះឡើយ។អាជីវករលក់ម្ទេសនៅផ្សារដើមគរប្រាប់ថា បច្ចុប្បន្នម្ទេសនាំចូលពីប្រទេសជិតខាង លក់ចេញក្នុងតម្លៃ ៤ ៣០០ រៀល ទៅ ៤ ៥០០ រៀល ក្នុងមួយគីឡូ។ តាមការចុះផ្សាយរបស់ គេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។
បើតាមក្រសួងកសិកម្ម ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជា គេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ ដោយឡែកម្ទេសផ្សេងៗទៀតដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទម្ទេសនាំចូលមកដាំដុះដែលពុំទាន់មានការសិក្សា ពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ ។ អាជីវករលក់ម្ទេសនៅផ្សារដើមគរប្រាប់ថា បច្ចុប្បន្នម្ទេសនាំចូលពីប្រទេសជិតខាង លក់ចេញក្នុងតម្លៃ ៤ ៣០០ រៀល ទៅ ៤ ៥០០ រៀល ក្នុងមួយគីឡូ។តាមការចុះផ្សាយរបស់គេហទំព័រក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។
បើតាមក្រសួងកសិកម្ម ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជា គេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ ដោយឡែកម្ទេសផ្សេងៗទៀតដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទម្ទេសនាំចូលមកដាំដុះដែលពុំទាន់មានការសិក្សាពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ៕