ខេត្តព្រះសីហនុ ៖ គិតត្រឹមម៉ោង០៥ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ មានករណីខ្យល់កន្ត្រាក់មួយកើតឡើងនៅក្នុងស្រុកព្រៃនប់ បណ្ដាលឲ្យរងការខូចខាត របើកដំបូលផ្ទះប្រជាពលរដ្ឋ និងដំបូលសាលារៀន ចំនូន០៥ឃុំ មានដូចខាងក្រោម ៖
១- ឃុំបឹងតាព្រហ្ម ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិបឹងជុំ០១ខ្នងផ្ទះ និងភូមិបឹងតាព្រហ្ម០១ខ្នងផ្ទះ ខូចខាតដំបូលផ្ទះស័ង្កសី ចំនួន២៣សន្លឹក ។
២- ឃុំសាមគ្គី ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ បឹងរាំងចំនួន៥ខ្នងផ្ទះ ខូចខាតដំបូលផ្ទះស័ង្កសី ចំនួន៤១សន្លឹក ស៊ីប្រូចំនួន០៨សន្លឹក ។
៣- ឃុំអណ្ដូងថ្ម ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិបន្ទាយប្រិយ ចំនួន០២ខ្នងផ្ទះ ខូចខាតដំបូលផ្ទះស័ង្កសី ចំនួន៤៥សន្លឹក ។
៤- ឃុំទួលទទឹង ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិទួលទទឹង១ ចំនួន០៤ខ្នងផ្ទះ ភូមិទួលទទឹង៣ ចំនួន០៥ខ្នងផ្ទះ ខូចខាតដំបូលផ្ទះស័ង្កសី ចំនួន៥៧សន្លឹក ។
៥- ឃុំជើងគោ ៖ ប៉ះពាល់ដំបូលសាលារៀន ស្ថិតក្នុងភូមិត្រពាំងគា ខូចខាតដំបូលស័ង្កសី ១៨សន្លឹក (ប្រវែង៦,៤ម៉ែត្រ) ផ្លានចំនួន១០ដើម (ប្រវែង១០ម៉ែត្រ) ជើងសេះខូច ចំនួន០៣ដើម (ប្រវែង៦,៥ម៉ែត្រ)៕