ប្រេងដូងគឺជាប្រភពដ៏សម្បូរបែបនៃជាតិខ្លាញ់ឆ្អែត ដែលមានប្រយោជន៍ចំពោះសុខភាព ហើយមនុស្សជាច្រើនជ្រើសរើសវា ដោយសារតែអត្ថប្រយោជន៍របស់វាចំពោះស្បែក និងសុខភាពទូទៅ។ ថ្វីត្បិតតែប្រេងដូងជាប្រភពធម្មជាតិនៃវីតាមីន និងខ្លាញ់ ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពក៏ដោយ ការទទួលទានវាច្រើនពេក អាចនឹងមានបញ្ហាដល់សុខភាព។ តើបញ្ហាទាំងនោះមានអ្វីខ្លះទៅ?
១. រាគ
នេះគឺជាផលប៉ះពាល់ទូទៅបំផុតនៃប្រេងដូង។ នៅពេលដែលប្រេងដូងត្រូវបានទទួលទាន វានឹងសម្លាប់មេរោគនៅក្នុងមាត់ ក៏ដូចជាបាក់តេរីនៅក្នុងពោះវៀន។ ការសម្លាប់មេរោគគឺជាការល្អ តែការសម្លាប់បាក់តេរីល្អៗក្នុងពោះវៀន គឺជាបញ្ហា។ នៅពេលបាក់តេរីល្អៗនៅក្នុងពោះវៀនត្រូវបានបាត់បង់ វានឹងធ្វើឱ្យអ្នកប្រឈមនឹងបញ្ហារាគរូសមិនបាត់។
២. បង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់
ដូងមានកម្រិតខ្ពស់នៃ LDL (កូឡេស្តេរ៉ុលអាក្រក់) និង កូឡេស្តេរ៉ុលល្អ HDL ដែលនេះអាចនៅតែជាបញ្ហាសម្រាប់អ្នកដែលមានបរិមាណកូឡេស្តេរ៉ុលខ្ពស់ក្នុងចរន្តឈាមរបស់ពួកគេ។ បរិមាណខ្លាញ់ឆ្អែត នៅក្នុងប្រេងដូងគឺខ្ពស់ជាងខ្លាញ់ ឬប្រេងផ្សេងទៀត។ វាត្រូវបានគេរកឃើញថាកម្រិតខ្ពស់នៃជាតិខ្លាញ់ឆ្អែត នាំឱ្យមានការកើនឡើងនៃកូឡេស្តេរ៉ុលអាក្រក់ ដែលអាចបណ្តាលឱ្យមានផលវិបាកដល់សុខភាព។
៣. ឈឺក្បាល
អ្នកដែលបានទទួលទានប្រេងដូង ជារឿយៗជួបប្រទះការឈឺក្បាល។ វាកើតឡើងនៅពេលដែលអាស៊ីតខ្លាញ់ខ្សែសង្វាក់មធ្យមនៅក្នុងប្រេងដូងបំបែកកោសិកាផ្សិត (ដែលបណ្តាលឱ្យមានការឆ្លង) ដោយហេតុនេះបញ្ចេញជាតិពុលផ្សិតចូលទៅក្នុងចរន្តឈាម។ ដូច្នេះ នេះធ្វើឱ្យឈឺក្បាល៕