(ភ្នំពេញ)៖ កម្ពុជា ជាប្រទេសដែលមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូណេស៊ី មានសត្វប្រភេទនេះ ក្រោម ១,០០០ ក្បាល។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថាន បានឲ្យដឹងនៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះ។
ក្រសួងបរិស្ថាន អះអាងថា សត្វក្ងោកបៃតង នៅកម្ពុជា មានចន្លោះពី ២,០០០ ទៅ ៣,០០០ ក្បាល ដែលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ ហើយបច្ចុប្បន្ន ពិភពលោកនៅមានសត្វក្ងោកពេញវ័យ ចន្លោះពី ១៥,០០០ ទៅ ២០,០០០ ក្បាល។ក្រសួងបរិស្ថាន ក៏បានបញ្ជាក់ដែរថា កម្ពុជា ត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូណេស៊ី មានសត្វប្រភេទនេះ ក្រោម ១,០០០ ក្បាល នៅក្នុងប្រទេសនីមួយៗ៕